បង្កើតបានប៉ះសុទ្ធតែកូនរមិលគុណ! ឪពុកសុខចិត្តយកលុយមរតកទាំងអស់ ដាក់ក្នុងមឈូសដុតពេលខ្លួនអស់បុណ្យ
មានរឿងរ៉ាវរបស់បុរសចំណាស់ជនជាតិចិនម្នាក់ បានធ្វើឱ្យមហាជនរំជួលចិត្តអាណិត ដោយបុរសរូបនេះ មានកូនៗរមិលគុណមិនដឹងខុសត្រូវ ចុងក្រោយទើបសុខចិត្តខ្ចប់លុយមរតកដែលនៅសេលសល់ ទៅដាក់ក្នុងមឈូសដុតជាមួយសពខ្លួនឯងនៅពេលដែលស្លាប់។ តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះ បានតស៊ូចិញ្ចឹមកូនប្រុសពីរនាក់មកតាំងពីតូចៗដោយខ្លួនឯង ព្រោះតែប្រពន្ធបានស្លាប់ចោលតាំងពីក្មេង។