ត្រឹមតែរយៈពេលដ៏ខ្លីក្រោមការដឹកនាំរបស់ឯកឧត្ដម គួច ចំរើន ពេលនេះខេត្តព្រះសីហនុ បានប្រែមុខមាត់ថ្មីសន្លាងគួរឱ្យភ្ញាក់ផ្អើល ។ មហាវិថី វិថី ផ្លូវតូច ធំ ជាច្រើនខ្វែងខ្វាត់កំពុងរីកដុះដាលខ្វែងខ្វាត់ អមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ មានផ្លូវថ្មើរជើង សួនច្បារ ស្ទើរគ្រប់ទិសទីនៅក្នុងទីក្រុង ។ រីឯសំណង់អគារខ្ពស់ៗបានរំលេចខ្លួនយ៉ាងត្រដែត ច្រូងច្រាង អមជាមួយទេសភាពផ្ទៃសមុទ្រធំល្វឹងល្វើយ បានធ្វើឱ្យដែនដីខេត្តព្រះសីហនុ ស្អាតខ្លាំង ឡូយឆាយ ស៊ីវិល័យ គួរឱ្យទាក់ទាញក្រៃលែងនាទិសនិរតីនៃប្រទេសកម្ពុជា ។...
នៅព្រលប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ពោលគឺប្រមាណមុននេះ ២ ម៉ោង មានគណនីហ្វេសប៊ុកមួយឈ្មោះ ភារ៉ា ថតរូប និង លក់ផលិតផលសុខភាព បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហញឱ្យឃើញពិធីមង្គលការមួយកន្លែង ដោយមកទល់ម៉ោង ៧ យប់ហើយ បែរជាមិនសូវឃើញវត្តមានភ្ញៀវមកចូលរួម ពោលគឺស្ទើរតែស្ងាត់ជ្រាបតែម្តង ។ ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ពីទីតាំងនៃពិធីមង្គលការនោះដែរ គឺស្ថិតនៅជិតវត្តពោធិ៍ ខេត្តកំពត ។ ម្ចាស់គណនីខាងលើបានសរសេរថា...
កាលពីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំមន្រ្តីក្រោមឱវាទគ្រប់ជាន់ថ្នាក់ និង មន្រ្តីពាក់ព័ន្ធជាច្រើនទៀត ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំងចំនួន ៣ ដែលជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ។ ទីតាំងទាំង ៣ នោះមានដូចជា សង្កាត់ទួលសង្កែទី...
តាមការចេញផ្សាយរបស់សារព័ត៌មាន BTV បានឲ្យដឹងថា គិតមកដល់ល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឡើងដល់ចំនួន ៧៥ ទីតាំងហើយ ។ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រកាសឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ ធ្វើការពង្រឹងវិធានការគ្រប់គ្រងកន្លែងបិទទីតាំងទាំងអស់ឲ្យបានតឹងរឹង និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងវីរុសកូវីដ-១៩...
តាមសេចក្តីអំពាវនាវ របស់រដ្ឋបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តស្នើសូមមេត្តាពលរដ្ឋក្នុងខេត្តកុំធ្វើដំណើរចល័តចេញពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬ ខេត្តផ្សេងទៀត ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ដែរថា គិតត្រឹមរសៀលថ្ងៃទី ២៥ ខែកុម្ភៈនេះ អាជ្ញាធរខេត្តព្រះសីហនុបានបិទទីតាំងសរុប ០៦ កន្លែង និង យកសំណាកសរុប ១៥៦២...
នៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រុមអ្នកគាំទ្រយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំង បានប៉ះទង្គិចគ្នាមួយប្រាវ នៅតាមដងផ្លូវនៃក្រុង Yangon ខណៈអាជ្ញាធរ បានធ្វើការបិទមិនឲ្យក្រុមសិស្សចេញពីសាលាទៅចូលរួមចលនាបាតុកម្មឡើយ ។ តាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុករបស់តារាសម្ដែងមីយ៉ាន់ម៉ាដ៏ល្បី Paing Takhon បានបង្ហាញពីសកម្មភាពនៃក្រុមគាំទ្រយោធាមីយ៉ាន់ម៉ា បានប្រើប្រាស់អាវុធមុតស្រួច វាយប្រហារលើក្រុមប្រឆាំងយ៉ាងហិង្សាបំផុត ។ គួររំឭកថា គិតមកទល់ពេលនេះ ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពវឹកវរចលនាដដែល បើទោះបីជាមានការប៉ះទង្គិចរហូតដល់បាត់បង់ជីវិតក៏ដោយ...
នៅល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះទៅយកអ្នកជំងឺកូវីដ-១៩ ជាជនជាតិចិនប្រុសស្រីចំនួន ២ នាក់ នៅចំណុចផ្ទះលេខ ២០ ផ្លូវលេខ ២ ស្ថិតក្នុងបុរីប៉េងហួត ផ្លូវ ៦០ ម៉ែត្រ ភូមិទួលរកា ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបញ្ជូនទៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ ។...
ការថតរូបពិតជាសំខាន់ក្នុងពីធីមង្គល ព្រោះក្នុងមួយជីវិតរបស់យើងថ្ងៃរៀបការជាអនុស្សាវរីយ៍មួយដ៏ល្អដែលមិនអាចបំភ្លេចបាន ហើយសម្រាប់អ្នកខ្លះទិដ្ឋភាពនេះអាចកើតឡើងមួយជីវិតតែម្ដងតែប៉ុណ្ណោះ ។ អ្វីដែរសំខាន់ការដែលជ្រើសរើសមុំនៃការថតពិតជាសំខាន់ ព្រោះដើម្បីទទួលបានរូបភាពស្អាត ប្លង់ល្អ និង អ្វីដែលពិសេសរួមផ្សំនឹងអត្ថន័យរូបភាពផងដែរ ។ ដោយឡែកថ្មីៗនេះ ប្រទេសថៃកំពុងផ្ទុះការចាប់អារម្មណ៍មួយបន្ទាប់ពីឃើញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដោយមានព្រះសង្ឃមួយអង្គចូលកម្មពិធីសូត្រមន្ត ហើយកាន់កាំមេរ៉ាថតរូបឱ្យសាមីកូនកំលោះក្រមុំទាំងពីរ ដោយចាប់ពីរូបភាពនេះបានបង្ហោះលើបណ្ដាញសង្គមរួចមក ធ្វើឱ្យមហាជនមានការស៊ែរចែករំលែកជាច្រើន ។ បើយោងតាមគណនីហ្វេសប៊ុកដែលបង្ហោះរូបភាពខាងលើបានឱ្យដឹងថា មូលហេតុដែលឱ្យព្រះសង្ឃជួយថតរូបឱ្យក៏ព្រោះតែកូនកំលោះកូនក្រមុំចង់បានប្លង់កាន់ចង្ហាន់ប្រគេនព្រះសង្ឃ តែមិនដឹងត្រូវធ្វើដូចម្ដេច ព្រោះព្រះសង្ឃគង់នៅពីមុខ បើសិនជាចូលទៅថតវាហាក់បីដូចជាមិនសម ហេតុដូចច្នេះហើយទើសម្រេចចិត្តពឹងពាក់ពាក់ព្រះសង្ឃដើម្បីឱ្យជួយថតឱ្យ ៕ អត្ថបទដោយ៖ Phanith
មនុស្សយើងម្នាក់ៗកើតមកមានភ័ព្វសំណាងខុសៗគ្នា ដោយអ្នកខ្លះមានគុណបុណ្យរស់នៅប្រកបរបរធូធារ មានរបស់ហូបចុកគ្រប់គ្រាន់ មិនសូវជួបបញ្ហាទុក្ខលំបាកផ្សេងៗ ។ ដោយឡែកអ្នកខ្លះទៀត កើតមកមានភ័ព្វវាសនាកម្សត់ ត្រូវរស់នៅតស៊ូ ប្រឆាំងនឹងបញ្ហា ដើម្បីបន្តជីវិតរស់នៅទៅថ្ងៃមុខបន្តទៀត ។ ជាក់ស្ដែង ដូចទៅនឹងករណីក្មេងប្រុសម្នាក់នេះ គួរឱ្យអាណិតជាអនេក នៅវ័យក្មេងសោះ តែមានទឹកចិត្តតស៊ូរុញលោកយាយពិការ ដែលកំពុងសម្រាកនៅលើរទេះដែកមួយ មានក្រមាបាំងជាដំបូល កាត់បន្ថយកម្ដៅ ជូនលោកយាយ ។ យោងតាមគណនីមួយឈ្មោះ Phorn Chetra បានឱ្យដឹងថា «ក្មេងល្អម្នាក់នេះ...
តាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងនារសៀលថ្ងៃទី ២៥ កុម្ភៈ ២០២១ នេះថា រដ្ឋបាលខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន ០២ នាក់ នៅសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានី នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩...