ខ្សែប្រយុទ្ធជប៉ុន Kobu ជួយឱ្យ Gatafe បន្តលេងនៅ La Liga រដូវកាលក្រោយទៀត
ការប្រកួតសប្តាហ៍ទី ៣៧ នៃលីគកំពូលអេស្ប៉ាញរដូវកាល ២០២១ កន្លងទៅនេះ ក្លិប Gatafe បានរក្សាខ្លួននៅកន្លែងសុវត្ថិភាពបានហើយ បន្ទាប់ពីបាន ៣៧ ពិន្ទុ ស្ថិតនៅលេខរៀងទី ១៦ ក្នុងចំណោមក្រុមទាំង ២០ នៅ La Liga ។
ក្នុងការប្រកួតកៀកនឹងចុងក្រោយនេះ គ្រូបង្វឹកបានសម្រេចចិត្តដាក់ខ្សែប្រយុទ្ធជប៉ុនឱ្យចូលលេងក្នុងប្រកួតនេះ ក្រោយពីបានផ្ទេរមកពី Villareal កាលពីពាក់កណ្តាលរដូវកាលកន្លងទៅ ។ កាលដែលដាក់ឱ្យចូលលេងនេះ ពិតជាមិនខកបំណងមែន ដោយខ្សែប្រយុទ្ធរូបនេះ បានស៊ុតមួយគ្រាប់នៅនាទីទី ៨២ ដោយបានជួយឱ្យក្រុមយកឈ្នះ Lavante ។
គួរឱ្យដឹងដែរថា ប្រកួតចុងក្រោយនាចុងសប្តាហ៍នេះ ទោះបីជា Gatafe ចាញ់ក្តីក៏មិនជាបញ្ហាឡើយ ព្រោះក្រុមនេះមានពិន្ទុលើសក្រុមនៅតំបន់កាត់ចោល ៤ ពិន្ទុទៅហើយ ៕
ប្រភព ៖ Marca