ខណៈពិធីបុណ្យសែនព្រះខែ កាន់តែខិតជិតមកដល់ ហាងផលិតនាំសែនលោកខែជាច្រើននៅប្រទេសចិន តែងតែរិះរកគំនិតច្នៃប្រឌិតថ្មី ដើម្បីនាំយកនំសែនលោកខែដ៏ទាក់ទាញ និង រសជាតិប្លែកពីគេដាក់លក់នៅលើទីផ្សារ។
ជាក់ស្ដែង នៅខេត្ត Shandong ប្រទេសចិន បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមក្នុងប្រទេសជាច្រើនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល នៅពេលពួកគេបង្ហាញនំសែនលោកខែរសជាតិថ្មីមិនធ្លាប់មាន ដែលគ្រឿងផ្សំខាងក្នុងធ្វើពីសត្វចង្រិត។
បើតាម Shandong Radio and Television បានបញ្ជាក់ថា ស្នូលខាងក្នុងនៃនំសែនលោកខែថ្មីនេះ គឺផ្សំពីម្សៅកិនពីចង្រិតសម្ងួត លាយជាមួយម្សៅគ្រឿងទេសចំនួន ៥ មុខ និង ល្ងខ្មៅ។ តាមវិទ្យុ និង ទូរទស្សន៍ខាងលើបានរៀបរាប់ថា៖ «រសជាតិ និង ក្លិនគឺគុណនឹងពីរ ហើយអ្នកដែលបានសាកវា នឹងលាន់មាត់ថា ប្រសិនបើមិនសាកវា នោះនឹងស្ដាយក្រោយ»៕