តាមការបញ្ជាក់ពីប៉ូលិសកាលពីថ្ងៃសៅរ៍ ទី ២៣ ខែមករា ឆ្នាំ ២០២១ បុរសវ័យក្មេងនៅប្រទេសប៉ាគីស្ថានម្នាក់ ត្រូវបានរថភ្លើងបុកស្លាប់ ខណៈរូបលោកកំពុងឈរដើរក្បែរផ្លូវរថភ្លើង ដើម្បីថត TikTok ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅថ្ងៃសុក្រ ទី ២២ ខែមករា ឆ្នាំ ២០២១ ក្នុងស្រុក Shah Khalid ក្រុង Rawalpindi ។ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា...
ដំរីអាយុ ៤០ ឆ្នាំមួយក្បាល បានងាប់ក្រោយត្រូវអ្នកភូមិនៅឥណ្ឌា គប់សំបកកង់ឡានឆេះទៅលើវា ។ តាមសារព័ត៌មាន Business Today បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់មួយកើតមានឡើងនៅភូមិ Masinagudi ស្រុក Nilgiris ប្រទេសឥណ្ឌា ដែលដំរីចំណាស់វ័យ ៤០ ឆ្នាំមួយក្បាល ត្រូវបានអ្នកភូមិគប់ក្រវែងសំបកកង់ឡានដែលឆេះទៅជាប់នឹងត្រចៀករបស់វា បណ្ដាលឲ្យឆេះងាប់យ៉ាងវេទនា ។ ហេតុការណ៍ដ៏ឃោរឃៅនេះ ត្រូវបានទម្លាយតាមរយៈវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីដំរីដ៏កម្សត់មួយក្បាលនោះ ព្យាយាមដើររកផ្លូវចេញពីភូមិ ខណៈគេចចេញពីជនអប្រិយផង...
តារារ៉េបកូរ៉េម្នាក់ឈ្មោះ Iron អាយុ ២៩ ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅក្រៅអគារស្នាក់នៅរបស់លោក ។ តាមរបាយការណ៍បញ្ជាក់របស់ប៉ូលិសតាមរយៈ Sports Kyunghyang លោក Iron ត្រូវបានសន្តិសុខប្រទះឃើញដេកស្ដូកស្ដឹងលើសួនផ្កា ក្រៅអគារស្នាក់នៅរបស់លោក ដោយមានហូរឈាមសស្រាក់ នាវេលាម៉ោងប្រមាណ ១០ និង ២៥ នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃនេះ ។ ភ្លាមៗ រូបលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់បាត់ទៅហើយ។...
ស្ត្រីម្នាក់បានចាក់ស្វាមីរបស់នាងជាច្រើនកាំបិត ដោយកំហឹងប្រចណ្ឌថាប្ដីផិតក្បត់ ក្រោយរកឃើញរូបភាពស្រីក្មេងកៀកកិតក្នុងទូរស័ព្ទ ដែលតាមពិតរូបនោះជារូបនាង និង ប្ដីកាលពីមុនសោះ ។ ស្ត្រីជាប្រពន្ធម្នាក់បានផ្ទុះកំហឹងប្រចណ្ឌរហូតដល់លើកដៃយកកាំបិតចាក់ស្វាមីខ្លួនជាច្រើនដង ក្រោយគិតថាគាត់ផិតក្បត់នឹងនាង ។ ដើមហេតុដំបូង គឺនៅពេលនាងបានប្រទះឃើញរូបភាពមួយចំនួនរបស់ប្ដីខ្លួនកៀកកើយនឹងស្រីម្នាក់ ដែលក្មេងស្អាតជាងនាង ប៉ុន្តែការពិតនោះគឺរូបទាំងនោះជារូបរបស់នាង និង ប្ដីថតជាមួយគ្នាកាលពីប៉ុន្មានឆ្នាំមុនសោះ ។ តាមអាជ្ញាធរពីក្រុង Cajeme រដ្ឋ Sonora ប្រទេសមិកស៊ិក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ Leonora N...
មកទល់ពេលនេះ រយៈពេលជាច្រើនថ្ងៃហើយ ដែលរឿងអាស្រូវរបស់តារាស្រី Zheng Shuang នៅតែផ្ទុះពាសពេញបណ្ដាញសង្គម។ ខណៈអាជីពសិល្បៈរបស់តារាស្រីរូបនេះហាក់មិនអាចផ្សះផ្សាបានវិញនោះ នាងត្រូវបានឲ្យដឹងថា បានថតកម្មវិធីមួយហៅថា «King of Comedy» សម្រាប់ទូរទស្សន៍ Beijing TV នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១។ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដែលកម្មវិធីមួយនោះនៅតែអញ្ជើញតារាស្រីរូបនេះឡើងកម្មវិធីរបស់ខ្លួននោះ តែទោះជាយ៉ាងណា មហាជនម្នាក់បានអះអាងថា កម្មវិធីនោះគឺមិនបានចេញផ្សាយឡើយ។ មកដល់ថ្ងៃទី ២១...
ទិដ្ឋភាពដ៏កម្រអស្ចារ្យមួយ នៃផ្ទៃបឹងមួយកន្លែងនៅក្នុងប្រទេសអូស្ត្រាលី បានរំលេចចេញនៅរូបរាងដើមឈើបែកមែកយ៉ាងស្រស់ស្អាតបំផុត ក្រោយជួបព្យុះដ៏ធំមួយ ។ អភូតហេតុមួយនេះដែរ ក៏បានធ្វើឲ្យអ្នកផ្ដិតយកទិដ្ឋភាពខ្លួនឯង មានការភ្ញាក់ផ្អើលផងដែរ ។ លោក Derry Moroney ជាអ្នកជំនាញថតរូបម្នាក់ បានបង្ហាញអារម្មណ៍ស្រឡាំងកាំងជាខ្លាំង នៅពេលរូបលោកបានផ្ដិតយកបាននៅរូបភាពដ៏កម្របំផុតនៅបឹង Cakora ដែលស្ថិតក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី ។ កម្រងរូបភាពដ៏អស្ចារ្យនេះហើយ បានទាក់ទាញអារម្មណ៍មនុស្សស្ទើរពាសពេញពិភពលោក រួមទាំងបានធ្វើឲ្យកិត្តិនាមរបស់អ្នកថតរូបម្នាក់នេះទទួលបានភាពល្បីល្បាញផងដែរ ៕...
ថ្មីៗនេះ កម្រងរូបភាពមួយចំនួននៃកន្លែងល្បីល្បាញមួយប្រចាំប្រទេសចិន ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង រហូតមួយចំនួនភ្ញាក់ដោយមើលដំបូង ស្មានតែជាគូល័រផាត់ភ្នែក ។ កន្លែងដ៏ទាក់ទាញមួយនេះ ហៅឈ្មោះថា Yuncheng Salt Lake ដែលជាបឹងអំបិលមួយ មានទីតាំងនៅតំបន់ Guangxi ក្រុង Yongcheng ខេត្ត Shanxi ដែលជាយូរណាស់មកហើយ ត្រូវបានគេហៅថាជា សមុទ្រមរណៈប្រចាំប្រទេសចិន ។ តាមប្រវត្តិសាស្ត្ររបស់ប្រទេសចិន បានប៉ាន់ប្រមាណថា ប្រជាជនក្នុងតំបន់ខ្លួន...
លើពិភពលោកយើងនេះ អភូតហេតុចម្លែកៗកើតមានឡើងមិនថានៅលើដី ក្នុងទឹក ឬលើអាកាសនោះទេ ដោយរឿងខ្លះកើតមានឡើងធ្វើឲ្យយើងមានការភ័យខ្លាច ប៉ុន្តែមួយចំនួនទៀត បែរជាមានការទាក់ទាញទៅវិញ ។ ជាក់ស្ដែងដូចជា ពពកទាំងនេះ បែរជាមានរូបរាងចម្លែក ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ និងស្រស់ស្អាតខ្លាំង ក្រឡេកឃើញមួយភ្លែត អាចគិតថាជាការកាត់ត តែតាមពិតគឺជាកម្រងរូបភាពពិតៗកម្រជួបប្រទះដែលថតបាន ។ ចង់ដឹងរូបរាងនៃពពកទាំងនោះ ស្រស់ស្អាត និងខុសប្លែកពីរូបរាងពពកធម្មតាយ៉ាងណានោះ ទស្សនាកម្រងរូបភាពខាងក្រោមនេះ៖ ប្រភព៖ Wild Free អត្ថបទដោយ៖ Trassi
ស្ត្រីវ័យក្មេងសញ្ជាតិឥណ្ឌាម្នាក់ បានរៀបការជាមួយនឹងបុរស ៥ នាក់ ដោយទាំង ៥ នាក់នោះ សុទ្ធតែជាបងប្អូនបង្កើតនឹងគ្នាទាំងអស់ ។ ថ្លែងប្រាប់សារព័ត៌មាន The Sun ស្ត្រីជាម្ដាយកូនមួយរូបនេះ បានរៀបរាប់ថា រូបនាងតែងតែគេងឆ្លាស់គ្នាជាមួយនឹងប្ដីទាំង ៥ របស់ខ្លួន ដែលជាហេតុធ្វើឲ្យរូបនាង មិនដឹងថា ប្ដីរូបណាជាឪពុកបង្កើតរបស់កូននាងនោះឡើយ ។ តាមមើលដំបូង គ្រប់គ្នាប្រាកដជាមានអារម្មណ៍ថាប្លែក ប៉ុន្តែនេះគឺជាប្រពៃណីនៅក្នុងភូមិតូចមួយនៅភាគខាងជើងប្រទេសឥណ្ឌា ដែលមនុស្សស្រីគឺអាចរៀបការជាមួយបងប្អូនបង្កើតរបស់ស្វាមីដំបូងរបស់ខ្លួនបាន ។...
តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃសុក្រ ទី ២២ ខែមករា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា ប្រទេសចិន ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ជាចង្កោមលើកម្មករក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែង។ ចំនួន ១០ ករណីឆ្លងថ្មី ត្រូវបានរកឃើញក្នុងរោងចក្រមួយកន្លែង ដែលជារោងចក្រដ៏ធំមួយ ដែលសម្លាប់សត្វមាន់ ៥០ លានក្បាលក្នុងមួយឆ្នាំនៅភាគឦសានក្រុង Harbin ។ រោងចក្រនេះដែរ ស្ថិតក្នុងចំណោមកំពូលរោងចក្រកែច្នៃសាច់មាន់ធំបំផុតលើលោក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធថៃ...