មនុស្សរាប់សិបពាន់នាក់ភ័យខ្លាចថាស្លាប់ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និង ថៃ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។
តាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា អ្នកស្លាប់ភ័យខ្លាចថាអាចមានចន្លោះពី ១ ម៉ឺនទៅ ១០ ម៉ឺននាក់ ក្រោយគ្រោះរញ្ជួយដីវាយប្រហារក្បែរក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីម្សិលមិញនោះ។
កម្លាំងរញ្ជួយដ៏ខ្លាំងក្លានៃគ្រោះធម្មជាតិនេះដែរកើតមានឡើងចេញពីបន្ទះតិចតូនិចដែលរត់កាត់កណ្ដាលប្រទេស ដោយគ្រោះរញ្ជួយដីទី ២ កម្រិត ៦.៤ រ៉ិចទ័របានកើតមានឡើងត្រឹម ១២ នាទីក្រោយការរញ្ជួយដីទីមួយបានកើតឡើង ហើយអ្នកវិទ្យាសាស្ត្រក៏ព្រមានថា រឿងរ៉ាវអាក្រក់អាចនឹងកើតមានឡើងឆាប់ៗ។
តាមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាគឺឈរនៅចំកំពូលនៃបន្ទះ Sagaing ដែលជា zone មានគ្រោះរញ្ជួយដីយ៉ាងសកម្មបំផុត លាតសន្ធឹងក្នុងចម្ងាយ ១២០០ គីឡូម៉ែត្រកាត់ប្រទេស។ ក្នុងតំបន់នោះ បន្ទះតិចតូនិច Indian និង Sunda បានរត់ប៉ះគ្នាក្នុងល្បឿន ៤៩ mm ក្នុងមួយឆ្នាំ ហើយពេលដែលបន្ទះ ២ នោះប៉ះជាប់គ្នា នោះវានឹងបង្កើតជាកម្លាំងរក្សាទុកមួយដោយនឹងបញ្ចេញតាមក្រោយក្នុងដំណើរជាការរញ្ជួយ
ដីខ្លាំងក្លាដូចដែលអ្វីបានកើតឡើងកាលពីម្សិលមិញនេះ។
គ្រោះរញ្ជួយដីមកពីកម្លាំងប៉ះទង្គិចគ្នានេះដែរគឺមានសភាពខ្លាំងក្លាណាស់ ពោលគឺពួកវាមានកម្លាំងអាចបង្កជាការខូចខាតទ្រង់ទ្រាយធំក្នុងទីតាំង ឬតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ៕
ប្រភព៖ Dailymail