តើមានអ្វីកើតឡើងចំពោះពិភពលោក? ផ្ទុះភ្នំភ្លើងមួយនៅហ្វីលីពីន ជះផ្សែង និង ផេះខ្មួលខ្មាញ់ដល់ ៤ ពាន់ម៉ែត្រឡើងលើអាកាស

Share This

កាលពីវេលាម៉ោង ៥ និង ៥១ នាទីព្រឹមព្រលឹមថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ នេះ (ពេលវេលាក្នុងតំបន់) ភ្នំភ្លើង Kanlaon ដែលជាភ្នំភ្លើងសកម្មមួយនៅភាគកណ្ដាលប្រទេសហ្វីលីពីន បានផ្ទុះឡើងជះផ្សែង និង ផេះយ៉ាងខ្មួលខ្មាញ់ឡើងលើអាកាសក្នុងកម្ពស់ដល់ទៅ ៤ ពាន់ម៉ែត្រ នេះបើតាមសេចក្ដីប្រកាសពីខាងវិទ្យាស្ថានផ្នែកបន្ទុះភ្នំភ្លើង និង រញ្ជួយដីប្រចាំប្រទេសហ្វីលីពីន។

លោក John De Asis មន្ត្រីផ្នែកសង្គ្រោះប្រចាំក្រុង La Castellana ដែលជាទីក្រុងមួយនៃខេត្ត Negros Occidental នៅជើងភ្នំភ្លើងនោះ បានបញ្ជាក់ដែរថាខាងអាជ្ញាធរបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់គ្រោះធម្មជាតិមួយនេះ។ ថ្លែងប្រាប់សារព័ត៌មាន AFP លោក De Asis បានរៀបរាប់ថា៖ «ផ្ទះសម្បែងពលរដ្ឋដែលនៅចន្លោះពី ៤ ទៅ ៦ គីឡូម៉ែត្រពីភ្នំភ្លើងត្រូវបានជម្លៀសចេញតាំងពីការផ្ទុះកាលពីខែធ្នូ ឆ្នាំ ២០២៤ មកម្ល៉េះ។ ឥលូវនេះ ពួកយើងគ្រាន់តែតាមដានពិនិត្យមើលថាតើភូមិណាបានរងការប៉ះពាល់ដោយផេះនៃភ្នំភ្លើងផ្ទុះនោះប៉ុណ្ណោះ»

កម្រិតប្រកាសអាសន្ននៅតែបន្តស្ថិតក្នុងកម្រិតទី ៣ ដដែលតាំងពីចុងឆ្នាំ ២០២៤ មក ហើយបើតាមលោក De Asis ដដែលបានឱ្យដឹងទៀតថា ខាងមន្ត្រីក្នុងតំបន់បានណែនាំឱ្យបណ្ដាសាលា និង ការិយាល័យនានាក្នុងខេត្ត La Castellana បិទជាបណ្ដោះអាសន្នសិន។

ភ្នំ Kanlaon គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដ៏សកម្មចំនួន ២៤ នៅក្នុងប្រទេសហ្វីលីពីន។ ជាក់ស្ដែង កាលពីខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ មនុស្សរាប់រយនាក់ដែលរស់នៅក្បែរភ្នំភ្លើងនោះត្រូវបានជម្លៀសចេញទៅកន្លែងមានសុវត្ថិភាពជាបន្ទាន់ ក្រោយភ្នំភ្លើងនោះផ្ទុះជះឧស្ម័នពុលរាប់ពាន់តោនក្នុងពេលត្រឹមតែមួយថ្ងៃ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ