ភ្ញាក់ផ្អើល! តារាសម្ដែងជប៉ុនម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនទៅផឹកទឹកតែនៅប៉ុស្ដិ៍ ក្រោយប្រើដៃជើងលើពេទ្យស្រីម្នាក់

Share This

ជារឿងដ៏ភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសជប៉ុន ដោយតារាសម្ដែងស្រី Ryoko Hirosue ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយរូបនាងបានប្រើប្រាស់ហិង្សាលើគ្រូពេទ្យស្រីម្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែង។

តាមសារព័ត៌មាន ANNnewsCH និង TBS News បានឱ្យដឹងថា កាលពីយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) តារាស្រី Ryoko Hirosue បានបើកឡាននៅតាមដងផ្លូវហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាជាមួយឡានត្រាក់ទ័រមួយគ្រឿង។ នាង និង បុរសក្នុងឡានត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅខេត្ត Shizuoka ដើម្បីពិនិត្យមើលរបួសស្នាម។ ជាសំណាងល្អ ទាំងនាង និង បុរសរូបនោះគឺមិនមានរងរបួសអ្វីនោះឡើយ តែយ៉ាងណាមិញ ខណៈនៅក្នុងមន្ទីរពេទ្យនោះ Ryoko Hirosue គឺបានប្រើប្រាស់ហិង្សាដោយធាក់ និង ខ្វាចពេទ្យស្រីម្នាក់ បណ្ដាលឱ្យរងរបួសស្រាល។

ក្នុងពេលជាមួយគ្នានោះ ប៉ូលិសក៏បាននៅក្នុងមន្ទីរពេទ្យដើម្បីកត់ត្រាសួរនាំរឿងគ្រោះថ្នាក់ចរាចរណ៍ ហើយក៏បានឃាត់ខ្លួន Ryoko Hirosue ពីបទបំពានលើអ្នកដទៃ។ រឿងអាស្រូវរបស់ Ryoko បានផ្ទុះការវែកញែកពាសពេញបណ្ដាញសង្គមរហូតក្លាយជាប្រធានបទ top trending លើបណ្ដាញសង្គម X នៅជប៉ុន និង បណ្ដាញសង្គម Weibo នៅក្នុងប្រទេសចិន។

ដោយឡែក មកដល់ព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ នេះ ខាងអ្នកតំណាងឱ្យក្រុមហ៊ុនរបស់ Ryoko បានចេញមកបកស្រាយថា តារាសម្ដែងស្រីខាងលើគឺមានភាពភ័យខ្លាច និង មានបញ្ហាប៉ះពាល់ផ្លូវអារម្មណ៍អំឡុងពេលពិនិត្យសុខភាព ទើបបណ្ដាលឱ្យនាងកើតមានទង្វើមិនសមរម្យធ្វើឱ្យបុគ្គលិកពេទ្យរងរបួសបែបនេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ