ផ្ទុះការខឹងសម្បា! ក្រុមហ៊ុនមួយនៅជប៉ុន ពិន័យបុគ្គលិកឱ្យថតរូបតឺនុយស៊ីវិល បើប្រុសៗត្រូវមេចាប់អាអូនតូច ពេលលក់ទំនិញមិនគ្រប់ Target

Share This

ក្រុមហ៊ុនមួយនៅប្រទេសជប៉ុនឈ្មោះ Neo Corpration កំពុងរងការរិះគន់ និង ខឹងសម្បាយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ក្រោយលេចឮថាក្រុមហ៊ុននេះបានពិន័យបុគ្គលិកដែលបំពេញការងារមិនបានល្អមិនគ្រប់គោលដៅ ក្នុងបែបបទបំពានផ្លូវភេទ។

ក្រុមហ៊ុនខាងលើនេះដែរមានទីតាំងស្ថិតនៅទីក្រុង Osaka ដែលជាក្រុមហ៊ុនផលិត និង លក់គ្រឿងម៉ាស៊ីនអេឡិចត្រូនិច។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រឈមនឹងការត្រួតពិនិត្យស៊ើបអង្កេតខ្លាំង ក្រោយមានបុគ្គលិកចំនួន ៥ នាក់ដាក់ពាក្យបណ្ដឹងពាក់ព័ន្ធការបំពានរាងកាយ ការកាត់ប្រាក់ខែមិនត្រឹមត្រូវ និង ការប្រើប្រាស់អំណាចមកបៀតបៀនកូនចៅ។ ពួកគេបានទាមទារសំណងជំងឺចិត្តចំនួន ១៩ លានយេន (ប្រមាណ ១២៩ ៩៦២ ដុល្លារ)។

តាមការបញ្ជាក់ពីខាងបុគ្គលិក ក្រុមហ៊ុនដែលល្បីជុំវិញរឿងផ្ដល់ថ្លៃកុំមីស្យុងលក់ដ៏ល្អសម្រាប់បុគ្គលិក បែរជាពិន័យបុគ្គលិកដែលលក់មិនគ្រប់គោលដៅជាមួយនឹងទង្វើដ៏ថោកទាប និង ឈឺចាប់ទៅវិញ។ តាមពាក្យ បណ្ដឹង ការពិន័យទាំងនោះរួមមានទាំងការបង្ខំបុគ្គលិកឱ្យថតរូបស្រាត និង ការបំពានចាប់ប្រដាប់ភេទលើបុគ្គលិកប្រុសៗ។

ពេលលោករាយការណ៍ពីការបៀតបៀននេះទៅខាងអ្នកគ្រប់គ្រងសាខា លោកបែរជាត្រូវគេសើចហើយប្រាប់មកវិញថា៖ «គ្រប់គ្នាឆ្លងកាត់រឿងហ្នឹងអស់ហើយ»។ ការមិនខ្វាយខ្វល់ពីថ្នាក់លើក្រុមហ៊ុននេះហើយបានធ្វើឱ្យបុគ្គលិកមានសម្ពាធរហូតកើតជំងឺផ្លូវចិត្ត។

មិនទាន់ចប់ត្រឹមហ្នឹងទេ ក្រុមហ៊ុនដដែលនេះក៏រងការចោទពីបុគ្គលិកជុំវិញការបំពានដោយពាក្យសម្ដី និង បង្ខំបុគ្គលិកឱ្យធ្វើការលើសម៉ោងការងារទៀតផង។ ដោយឡែក ក្នុងពាក្យបណ្ដឹងមួយករណីទៀត បានលើកឡើងថាអ្នកគ្រប់គ្រងសាខាត្រូវខាង director ក្រុមហ៊ុនទះកំផ្លៀងព្រោះតែមិនបានមកចូលរួមការជួបជុំរបស់ក្រុមហ៊ុន។

បន្ថែមពីនេះ បុគ្គលិកក៏បានអះអាងទៀតថា ក្រុមហ៊ុនបានដកថ្លៃកម្រៃជើងសារលក់ ហើយជួនកាលក៏បានទាមទារឱ្យបុគ្គលិកផ្ទេលុយឱ្យវិញក្រោយទទួលបានប្រាក់ខែ។

យ៉ាងណាមិញ តាមរបាយការណ៍ព័ត៌មានពី SCMP ខាងក្រុមហ៊ុន Neo Corpration បានចេញមកបដិសេធរាល់ការចោទប្រកាន់ខាងលើនេះ៕

ប្រភព៖ SCMP

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

លីម តិចម៉េង រកមេធាវីចាត់ការតាមច្បាប់ ក្រោយត្រូវបុគ្គលម្នាក់ បំពានដល់ការរស់នៅជីវិតឯកជន និង មានក្ដីបារម្ភខ្លាំងពីសុវត្ថិភាព

គ្រងមកុដលំដាប់រងទី ១ បានប៉ុន្មានថ្ងៃ សុគា គឹមលាង ផុសសារក្ដៅគគុកថ្មីមួយទៀត ថា ទទួលស្គាល់ការពិតមួយ ពីការប្រកួត MUC 2025

ព័ត៌មានបន្ថែម

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ប្រផ្នូលអពមង្គល! ទឹកទន្លេចៅផ្រះយ៉ាឡើងខ្លាំង ប្រទះឃើញបុរសវ័យ ៦០ ម្នាក់លង់ទឹកជំនន់ ស-ពអណ្ដែតឡើងតាមផ្ទះអ្នកភូមិគួរឱ្យខ្លាច

រុស្ស៊ីព្រមានពីរលកយក្សស៊ូណាមិ ខណៈគ្រោះរញ្ជួយដី ៧.៨ រ៉ិចទ័រ វាយប្រ-ហារតំបន់ចុងបូព៌ា

ជិតភ្ជុំត្រជាក់ត្រជុំ! កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៧ ឈ្មោះ «មីតាក» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្តក្រុង

ងាយៗទេ! បងប្អូន ផ្លាស់ប្ដូរការងារថ្មី អត់ពិបាកត្រូវប្ដូរប័ណ្ណ ប.ស.ស. ថ្មីទេ គ្រាន់តែធ្វើតាមការណែនាំនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ