ឆ្កែប៉ូលិសពូជ Corgi ដំបូងបង្អស់នៅចិន ត្រូវគេផ្ដាច់ bonus ចុងឆ្នាំ ក្រោយដេកក្នុងម៉ោងធ្វើការ ហើយនោមដាក់ចានបាយ

Share This

ឆ្កែប៉ូលិសពូជ Corgi ដំបូងគេបង្អស់ក្នុងប្រទេសចិន ត្រូវបានដាច់រង្វាន់ bonus ចុងឆ្នាំ ក្រោយវាដេកក្នុងម៉ោងបំពេញការងារ និង នោមដាក់ចានបាយខ្លួនឯង កំពុងធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងប្រទេសចិនផ្ទុះសំណើចរួមជាមួយការក្នាញ់ជាខ្លាំង។

ឆ្កែប៉ូលិសពូជ Corgi ខាងលើនេះដែរមានឈ្មោះថា Fuzai បានកើតកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដោយក្រោយមកវាត្រូវបានចូលហ្វឹកហ្វឺនជាឆ្កែប៉ូលិសនៅមូលដ្ឋានក្រុង Weifang ខេត្ត Shandong ប្រទេសចិន។ មកដល់ខែមករា ឆ្នាំ ២០២៤ ក្នុងវ័យទើបបាន ៤ ខែ Fuzai បានចាប់ផ្ដើមការងាររបស់ខ្លួនដំបូងក្នុងការចុះប្រតិបត្តិការរុករកគ្រឿងផ្ទុះ រហូតមកដល់ខែមីនាក្នុងឆ្នាំដដែល Fuzai ក៏បានក្លាយជាតារាលើអ៊ីនធឺណែត ក្រោយរូបភាពដ៏គួរឱ្យក្នាញ់ ដៃជើងខ្លីៗ រួមជាមួយជំនាញរុករកគ្រឿងផ្ទុះរបស់វាត្រូវបានចែកចាយទៅនោះ។

ក្នុងខែតុលា ឆ្នាំ ២០២៤ Fuzai បានបញ្ចប់ថ្នាក់ហ្វឹកហ្វឺន ហើយបានក្លាយជាឆ្កែប៉ូលិសពេញសិទ្ធិ ហើយរឿងរ៉ាវរបស់ Fuzai ត្រូវបានចែកចាយជានិច្ចលើគណនីបណ្ដាញសង្គមមួយឈ្មោះថា Corgi Police Dog Fuzai and Its Comrades ដោយគណនីមួយនេះត្រូវបានកាន់ដោយការិយាល័យសន្តិសុខសាធារណៈ Weifang។

អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និង អស់សំណើចញញឹកបិទមាត់មិនជិតនោះ គឺមានវីដេអូមួយបង្ហោះកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ដោយវីដេអូនោះទម្លាយថា Fuzai បានបំពេញការងារបានល្អក្នុងឆ្នាំ ២០២៤ ដោយវាបានបំពេញបេសកកម្មសន្តិសុខបានច្រើន និង ថែមទាំងលើកមុខមាត់ក្រុមឆ្កែប៉ូលិស Weifang ទៀតផង។ ជាមួយសមិទ្ធផលទាំងនេះ សត្វឆ្កែ Corgi មួយនេះក៏ទទួលបានរង្វាន់ជាផ្កាពណ៌ក្រហម ចំណីអាហារ ក៏ដូចជាតុក្កតាមួយចំនួនផងដែរ។

យ៉ាងណាមិញ អមជាមួយការសរសើរនោះ ប៉ូលិសប្រុសដែលផ្ដល់រង្វាន់ឱ្យ Fuzai ក៏បានសង្កត់បញ្ជាក់ថា៖ «ប៉ុន្តែព្រោះតែអត្តចរិតរបស់ឯងប៉ុន្មានថ្ងៃនេះ មើលទៅដូចល្វើយនៅកន្លែងការងារ និង ថែមទាំងនោមដាក់ចានបាយខ្លួនឯងទៀតនោះ ពួកយើងត្រូវតែរិះគន់ឯង និង ដកហូតចំណីទុកជាការពិន័យ។ យើងនឹងទុករង្វាន់សល់ត្រឹមតែផ្កាក្រហមតែប៉ុណ្ណោះ»

គួរបញ្ជាក់ដែរថា ដើម្បីធានាជូនសាធារណជនកុំឱ្យបារម្ភថា Fuzai ដាច់ពោះ ខាងគណនីខាងលើក៏ធ្វើការបង្ហោះតាមក្រោយបញ្ជាក់ថា ទោះចំណីជា bonus ចុងឆ្នាំរបស់ Fuzai ត្រូវបានដកហូតវិញក៏ពិតមែន ប៉ុន្តែវានៅតែទទួលបានកញ្ចប់រង្វាន់ចូលឆ្នាំចិនដដែល៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អ្នកខ្ចីលុយបោកគេច្រើនតែធ្វើស៊ីអ្នកក្បែរខ្លួន ពូកែនិយាយធ្វើឱ្យអាណិត ជៀសវាងចាញ់ល្បួង គួរលេងស្នៀត ៤ នេះវិញ

(វីដេអូ) ធ្លាប់បរាជ័យក៏មិនបោះបង់! ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបដំរួយអាចនឹងលេចវត្តមានលើឆាកដណ្ដើមមកុដបវរកញ្ញាម្ដងទៀត

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ