Influencer តៃវ៉ាន់ម្នាក់ ល្បីធ្វើ mukbang ញ៉ាំក្រែមម្សៅ ទទួលមរណ-ភាពភ្លាមៗក្នុងវ័យ ២៤ ឆ្នាំ អ្នកគាំទ្រសង្ស័យពុលគ្រឿងសម្អាង

Share This

Influencer ស្រីវ័យក្មេងដ៏ល្បីម្នាក់នៅតៃវ៉ាន់ ដែលផ្ទុះប្រជាប្រិយភាពជុំវិញការធ្វើវីដេអូ mukbang ញ៉ាំគ្រឿងសម្អាង បានទទួលមរណភាពហើយទាំងវ័យត្រឹម ២៤ ឆ្នាំ។ ដំណឹងមរណភាពភ្លាមៗរបស់អ្នកផលិតមាតិការូបនេះដែរ បានធ្វើឱ្យមហាជនតាមបណ្ដាញសង្គមជាច្រើនក្នុងប្រទេសចិន ដាក់ការសង្ស័យថានាងអាចនឹងបាត់បង់ជិវិតដោយសារតែការពុលគ្រឿងសម្អាងដែលនាងតែងតែយកមកញ៉ាំនោះ។

Guava Beauty ជាអ្នកផលិតមាតិកាវ័យ ២៤ ឆ្នាំម្នាក់ ដែលមានអ្នកតាមដានលើបណ្ដាញសង្គមប្រមានជាង ១២០០០ នាក់។ នាងទទួលបានភាពល្បីល្បាញដោយសារតែមុខមាត់ដ៏ស្រស់សោភារបស់នាង បូករួមជាមួយនឹងការផលិតមាតិកាប្លែកៗដូចជា «make-up mukbang» នេះជាដើម។

រាល់វីដេអូ «make-up mukbang» ដែលនាងធ្វើមានដូចជាការញ៉ាំផលិតផលសម្រស់មួយចំនួនដូចជា ក្រែមលាបមាត់ គូល័រផាត់ថ្ពាល់ ម៉ាស់បិទមុខ និង សំឡីជូតមុខជាដើម។ វីដេអូរបស់នាងបានទាក់ទាញអ្នកទស្សនាជាច្រើន ហើយខណៈមួយភាគធំបញ្ចេញប្រតិកម្មភ្ញាក់ផ្អើល មានមួយចំនួនទៀតបានបង្ហាញក្ដីបារម្ភចំពោះសុខភាពរបស់នាង ព្រោះពួកគេជឿថាផលិតផលទាំងនោះគឺមិនសុវត្ថិភាពក្នុងការយកមកញ៉ាំបែបនេះឡើយ។

យ៉ាងណាមិញ មកដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ដំណឹងមរណភាពរបស់នាងក៏ត្រូវបានប្រកាសដោយក្រុមគ្រួសារ។ សារលិខិតប្រកាសនោះដែរបានរៀបរាប់ថា៖ «វាជារឿងដ៏សោកសៅបំផុតមួយដែលពួកយើងចង់ប្រាប់អ្នកទាំងអស់គ្នាថា ក្មេងស្រីដែលជាកំណប់ទ្រព្យនៃ beauty-product mukbangs, Guava Beauty បានទម្លាក់ជក់របស់នាង ហើយហោះហើរទៅចាប់ផ្ដើម channel ថ្មីនៅឋានសួគ៌ហើយនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥។ អរគុណគ្រប់គ្នាដែលតែងតែចុច like, comment និង សើចសប្បាយជាមួយនាង។ នាងពិតជាពេញចិត្តវាណាស់…»

សេចក្ដីប្រកាសដំណឹងមរណភាពភ្លាមៗរបស់អ្នកផលិតមាតិកាវ័យក្មេងរូបនេះដែរ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការវែកញែកដោយខ្លះសង្ស័យថានាងអាចស្លាប់ដោយសារការពុលរបស់ដែលនាងយកមកញ៉ាំ ខណៈមួយចំនួនទៀតគិតថានាងអាចស្លាប់ដោយសារគាំងបេះដូង៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

ឆេង ប្រសិទ្ធ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ពីកុមារាតូចច្រមក់ក្លាយជាកំលោះសង្ហា ក្រោយស្ងប់ស្ងាត់មួយរយៈ

មុខឡើងកំប្លង់ៗ! ទីបំផុត តារាកំប្លែង ខ្ញុង សម្រាលបានកូនស្រីដ៏ឃ្យូត ប្រកបដោយសុវត្ថិភាពទាំងម្ដាយ និង កូន

មួយឈុតៗចេញមកមិនឱ្យខកចិត្ត! ឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងឈុត ២ នេះ ច្នៃដោយជាងល្បីក្នុងស្រុក កំពុងផ្ទុះសរសើរខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ