Youtuber អូស្ត្រាលីម្នាក់ ថតវីដេអូនៅតាមផ្នូរក្នុងប្រទេសជប៉ុន រួចលួចសំណែនយកមកផឹក កំពុងផ្ទុះការមិនពេញចិត្តខ្លាំង

Share This

Youtuber សញ្ជាតិអូស្ត្រាលីម្នាក់ឈ្មោះ Lochie Jones បច្ចុប្បន្នកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយសាររូបលោកបានថតវីដេអូនៅតាមទីតាំងបញ្ចុះសពក្នុងប្រទេសជប៉ុន រួចដើរលួចស្រាបៀដែលគេសែនតាមផ្នូរយកមកផឹកដូចរបស់ខ្លួនឯង។

កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ វីដេអូមួយបានផ្ទុះខ្លាំងលើបណ្ដាញសង្គម X ដែលជាវីដេអូរបស់ Lochie Jones ធ្វើដំណើរទៅលេងព្រៃ Aokigahara ឬហៅថា «ព្រៃអត្តឃាត» មានទីតាំងនៅក្បែរភ្នំ Fuji ប្រទេសជប៉ុន។ ក្នុងវីដេអូនោះ Lochie បានដើរទៅកាន់វាលផ្នូរបញ្ចុះសព រួចបោះកាក់ក្បែរផ្នូរមួយដែលមានកំប៉ុងស្រាបៀដាក់សែននៅមុខនោះ។ ភ្លាមៗរូបលោកបាននិយាយមកកាមេរ៉ាសួរអ្នកដែលចូលមើលវីដេអូលោកថា៖ «ស្រាបៀ Kirin មួយកំប៉ុងតែម្ដង ខ្ញុំគួរផឹកវាអត់ហ្ន៎?» រួចក៏បោះកាក់សម្រេចចិត្តហើយក៏គាស់ស្រាបៀនោះផឹកទៅ។ ខណៈពេលដែលលោកនិយាយពីព្រៃអត្តឃាតដ៏ល្បីនៅជប៉ុននោះ Jones ក៏បានផឹកបៀនោះដោយទុកបារីខ្លះនៅទីតាំងសែនស្រាបៀជំនួសវិញ។

វីដេអូរបស់ Lochie Jones គឺទទួលរងការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋក្នុងតំបន់រហូតមួយចំនួនធំរាយការណ៍ប្រាប់ទៅប៉ូលិសជុំវិញទង្វើមិនសមគួររបស់ជនបរទេសរូបនេះផង។ ដោយឡែក ក៏មានមេធាវីម្នាក់ចេញមកលើកឡើងតាមផ្លូវច្បាប់ផងដែរពាក់ព័ន្ធនឹងទង្វើមិនសមរម្យនេះ ដោយលោកបានលើកឡើងត្រង់ជំពូកទី ១៤ មាត្រា ១១៨ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសជប៉ុន ទង្វើរបស់ Lochie Jones គឺជាបទល្មើសមួយពាក់ព័ន្ធនឹងទីតាំងគោរពបូជា និង ទីបញ្ចុះសព ដោយតាមច្បាប់ អ្នកដែលបំពានប្រមាថទីតាំងបញ្ចុះសពជាសាធារណៈបែបនេះអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ ៦ ខែ និង ពិន័យជាសាច់ប្រាក់ចំនួន ១០ ម៉ឺនយេន៕

ទស្សនាវីដេអូនៅទីនេះ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចប់តួនាទីផ្ទេរមកុដអន្តរជាតិ! ជូលី ល្អហួស និង លី មួយលាង ត្រៀមបង្ហាញស្នាដៃថ្មីក្នុងភាពយន្តខ្នាតធំដ៏ព្រឺព្រួចរួមគ្នាលើកដំបូង

មានម្ដាយមីងនៅពីក្រោយ! បទដំបូងរបស់ក្មួយស្រី មាស សុខសោភា ផ្ទុះការគាំទ្រមិនណយទេ ជាមួយអត្ថន័យចម្រៀងពេញចិត្តយុវវ័យស្ដូក

ក្រុមហ៊ុនយក្ស Nestlé បណ្តេញ CEO ចេញពីតំណែង ក្រោយរកឃើញលួចបង្កាត់ភ្លើងស្នេហ៍ជាមួយជំនួយការខ្លួនឯង

ប្រទេសថៃ ចាប់ផ្តើមផ្ទុះជំងឺអុតស្វាជាថ្មី សរុបចំនួនអ្នកឆ្លងទាំងចាស់ទាំងថ្មី ដល់ទៅជិត ១០០០ ករណី

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ព័ត៌មានបន្ថែម

ចប់តួនាទីផ្ទេរមកុដអន្តរជាតិ! ជូលី ល្អហួស និង លី មួយលាង ត្រៀមបង្ហាញស្នាដៃថ្មីក្នុងភាពយន្តខ្នាតធំដ៏ព្រឺព្រួចរួមគ្នាលើកដំបូង

មានម្ដាយមីងនៅពីក្រោយ! បទដំបូងរបស់ក្មួយស្រី មាស សុខសោភា ផ្ទុះការគាំទ្រមិនណយទេ ជាមួយអត្ថន័យចម្រៀងពេញចិត្តយុវវ័យស្ដូក

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

(វីដេអូ) កម្លាំងចិត្តពេញបឹប! កុយ អេនណា ធ្វើដំណើរថ្មើរជើងថ្ងៃដំបូងតាមដងផ្លូវឆ្ពោះទៅកាន់ខេត្តសៀមរាម មានមហាជនថតបង្ហោះហូរហែ

ទើបភ្ជាប់ពាក្យរួច! គូដណ្តឹង លី អ៊ីវ៉ាធីណា រត់ទៅសាក់រូបនាងធំៗលើទ្រូង ព្រោះចង់មាននាងនៅក្បែរគ្រប់ពេល

ចូលវ័យ ២០ ឆ្នាំ ! ស្រីស្អាត គុណ កន្និកា បង្ហាញចំណងស្នេហ៍ Private ដ៏ផ្អែមល្ហែមជាមួយកំលោះលាក់មុខម្នាក់

កំណត់ថ្ងៃរៀបការរួច អនាគតកូនកំលោះ-ក្រមុំ ឈិន មុន្នីនាថ និង នាយព្រែក ដឹកដៃគ្នាទៅថត Pre-Wedding សមគ្នាខ្លាំង

ទើបតែដឹង KingChi ស្ញប់ស្ញែង នីកូ ចាត់ទុកជា idol តាំងពីនៅក្មេង សូម្បីពេលនេះជាអ្នកសិល្បៈដូចគ្នា ក៏ការស្រឡាញ់មិនប្រែប្រួល

ស្វែងរកព័ត៌មាន​ ឬវីដេអូ