រៀនតាមរឿងកុន! គ្រាន់តែដើរជាន់អាចម៍ឆ្មាប្រឡាក់ស្បែកជើង កកិចកកុកអត់ចង់ទៅរៀន ស្រាប់តែប្រើល្បិចទៅប្ដឹងប៉ូលិសថាមានគេចង់ចាប់ជំរិត

Share This

មានករណីដ៏ហួសចិត្តមួយបានកើតឡើងក្នុងប្រទេសម៉ាឡេស៊ី ដោយក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដើរជាន់អាចម៍ឆ្មាប្រឡាក់ស្បែកជើងរួចកកិចកកុចមិនចង់ទៅសាលារៀន ក៏កើតគំនិតប្រឌិតរឿងឡើងថាមានគេរកចាប់ជំរិតហើយក៏ទៅដាក់ពាក្យប្ដឹងប៉ូលិសកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។

តាមសារព័ត៌មាន Sinar Harian បានឱ្យដឹងថា កាលពីវេលាម៉ោង ៩ និង ២២ នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ប៉ុស្តិ៍ប៉ូលិសសង្កាត់ Shah Alam បានទទួលរបាយការណ៍ក្លែងក្លាយមួយដោយថា ក្មេងប្រុសជាសិស្សវ័យ ១៣ ឆ្នាំម្នាក់អះអាងថាខ្លួនមានគេចង់ចាប់ជំរិតខណៈកំពុងដើរទៅសាលារៀន មុនពេលប្រាប់ឪពុកពីបញ្ហានេះ។

តាមការរៀបរាប់របស់មេប៉ូលិសនៅប៉ុស្តិ៍សង្កាត់ Shah Alam បានឱ្យដឹងថា៖ «កូនសិស្សនោះ និង ឪពុករបស់គេ បានបង្ហាញខ្លួននៅផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មនាទីស្នាក់ការកណ្ដាលប៉ូលិសសង្កាត់ Shah Alam ដោយមកផ្ដល់ចម្លើយពាក់ព័ន្ធនឹងករណីប៉ុនប៉ងចាប់ជំរិត។ យ៉ាងណាមិញ និយាយចុះនិយាយឡើង ខាងភ្នាក់ងារសួរនាំក៏រកឃើញថាការរាយការណ៍របស់ជនរងគ្រោះនោះគឺជារឿងប្រឌិតឡើងទាំងស្រុង។ ក្មេងប្រុសដែលថាខ្លួនជាជនរងគ្រោះនោះបានសារភាពថា តាមពិតរូបគេប្រឌិតរឿងឡើងដើម្បីកុហកឪពុក ព្រោះមិនចង់ទៅសាលារៀនដោយសារជាន់អាចម៍ឆ្មាប្រឡាក់ស្បែកជើង»

ក្រោយទទួលបានចម្លើយពិត ខាងក្រុមភ្នាក់ងារស៊ើបអង្កេតគឺមិនបានដេញដោលស៊ើបសួរអ្វីទៀតឡើយ ដោយគ្រាន់តែធ្វើការណែនាំព្រមានទៅកាន់ក្មេងប្រុសនោះ រួមជាមួយឪពុករបស់គេ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

តាមហុងស៊ុយ! ថ្ងៃនេះ ជាថ្ងៃរកា ខែរកា អ្នកមាន «ថោះ» ក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ និង មិនគួរធ្វើដំណើរចន្លោះម៉ោងនេះ

យប់មិញ! ឆេះផ្សារមួយកន្លែងនៅក្រុងបាងកក ទាំងកណ្តាលអធ្រាត្រ អ្នកស្នាក់នៅក្នុងនោះនាំគ្នារត់ផាសក្រញាំ

ជាប់ត្រឹមលំដាប់រងទី ២! ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញអារម្មណ៍ប៉ុន្មានម៉ាត់ទៅកាន់អ្នកគាំទ្រ ក្រោយចុះពីឆាកប្រកួត MUC 2025 យប់មិញ

អីយ៉ាស់! ប៊ូថក់មួយប្រភេទ ចាក់ហើយបន្តឹងបាតក្រោមឱ្យតឹងណែនដូចក្រមុំ ត្រូវម៉ាច់សម្រាប់បុរសដើរតួប្រពន្ធ

គេខំហាត់រាប់ខែឆ្នាំមិនចង់បាន តែក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់នេះក្អកខុងៗជាប់គ្នាតែ ១០ ថ្ងៃ លេច S-ix pack ឡើងអ៊េម

ព័ត៌មានបន្ថែម

តាមហុងស៊ុយ! ថ្ងៃនេះ ជាថ្ងៃរកា ខែរកា អ្នកមាន «ថោះ» ក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ និង មិនគួរធ្វើដំណើរចន្លោះម៉ោងនេះ

យប់មិញ! ឆេះផ្សារមួយកន្លែងនៅក្រុងបាងកក ទាំងកណ្តាលអធ្រាត្រ អ្នកស្នាក់នៅក្នុងនោះនាំគ្នារត់ផាសក្រញាំ

អីយ៉ាស់! ប៊ូថក់មួយប្រភេទ ចាក់ហើយបន្តឹងបាតក្រោមឱ្យតឹងណែនដូចក្រមុំ ត្រូវម៉ាច់សម្រាប់បុរសដើរតួប្រពន្ធ

នារីម្នាក់ ត្រូវក្រុមហ៊ុនដកចោលដូចស្ពៃ ព្រោះយកម៉ោងធ្វើការទៅទិញអីវ៉ាន់អនឡាញច្រើនពេក តែនាងអត់សុខចិត្តប្ដឹងទារលុយបានជាង ២ ម៉ឺនដុល្លារ

ឮតែចលាចលអត់ឈប់! ទាហានថៃ កំពុងប៉ះគ្នាជាមួយក្រុមជនពាលយ៉ាងក្តៅគគុក កក្រើកពេញខេត្តសុងក្លា

ភ្នាក់ងារ FBI ប្រកាសផ្ដល់រង្វាន់ ១០ ម៉ឺនដុល្លារ ដល់អ្នកដែលរកឃើញជនសង្ស័យធ្វើឃា./តដៃស្ដាំរបស់លោក ដូណាល់ ត្រាំ

ផ្សែងខ្មៅខ្មួលខ្មាញ់! ខណៈនេះ មានករណីអគ្គិភ័យ ឆាបឆេះឃ្លាំងមួយកន្លែង នៅជ្រោយចង្វារផ្លូវ OCIC

ឈឺថ្គាមទាល់កុំទុកយូរ! ឆាប់ៗនេះ នឹងមានពេទ្យមកពីសិង្ហបុរី សហការនឹងពេទ្យមិត្តភាពខ្មែរសូវៀត ផ្ដល់ជូនការពិនិត្យ វះកាត់ថ្គាមទាល់ ៣ ថ្ងៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ