យុវវ័យជប៉ុនជាច្រើន ត្រូវគេរកឃើញថាមិនធ្លាប់ស្គាល់ស្នាមថើបដំបូង ជាសញ្ញាធ្លាក់ចុះអត្រាកំណើត

Share This

កាលពីចុងឆ្នាំ ២០២៤ កន្លងទៅ សមាគមជប៉ុនសម្រាប់ការអប់រំផ្លូវភេទ (Japan Association for Sex Education) បានរកឃើញថា មួយក្នុងចំណោមប្រាំនាក់នៃសិស្សវិទ្យាល័យក្នុងប្រទេសជប៉ុន មិនដែលស្គាល់ស្នាមថើបដំបូងឡើយ ដែលនេះជាចំនួនទាបបំផុតមិនធ្លាប់មានតាំងពីឆ្នាំ ១៩៧៤ មក។ ចំនួនដែលរកឃើញនេះដែរ ខាងសមាគមបានធ្វើការស្ទង់មតិលើសិស្សអនុវិទ្យាល័យ វិទ្យាល័យ និង មហាវិទ្យាល័យជាង ១២៥០០ នាក់។ ការសិក្សានេះដែរធ្វើឡើងរាល់ ៦ ឆ្នាំម្ដងលើអាកប្បកិរិយាផ្លូវភេទរបស់យុវវ័យក្មេងៗ។

Photo: cowardilon via Shutterstock

ឆ្លងកាត់ការស្ទង់មតិលើក្រុមសិស្សចំនួន ៣ ក្រុម ភាគរយនៃសិស្សវិទ្យាល័យ (អាយុចន្លោះ ១៥-១៨ ឆ្នាំ) ដែលមិនធ្លាប់ស្គាល់ស្នាមថើបដំបូងបានកើនឡើងខ្លាំង។ ពោលគឺមានក្មេងប្រុសប្រមាណត្រឹម ២២% ប៉ុណ្ណោះធ្លាប់ស្គាល់ស្នាមថើបដំបូង ដែលចំនួននេះចុះ ១១% បើធៀបទៅកាលឆ្នាំ ២០១៧។ ចំពោះក្មេងស្រីវិញ ចំនួនមានត្រឹម ២៧.៥% ប៉ុណ្ណោះ។ អ្នកស្រាវជ្រាវបានបញ្ជាក់ថា ចំនួននេះគឺទាបខ្លាំងមែនទែនបើគិតតាំងពីការស្ទង់មតិកាលពីឆ្នាំ ១៩៧៤ មក។

Photo: japantimes

ទន្ទឹមគ្នានោះ កាលពីឆ្នាំ ២០០៥ គឺបានឃើញការកើនឡើងចំនួនសិស្សវិទ្យាល័យទទួលបានស្នាមថើបដំបូង។ ក្នុងពេលនោះ សិស្សមួយក្នុងចំណោម ២ នាក់បានថើបគ្នា។ ក្រៅពីរៀបការ ១២% នៃក្មេងប្រុសរៀនថ្នាក់អនុ និង វិទ្យាល័យ បាននិយាយថាពួកគេធ្លាប់បានរួមភេទ ដែលចំនួននេះចុះ ៣.៥% បើធៀបនឹងឆ្នាំ ២០១៧។

Photo: japancrate

តាមសមាគមខាងលើបានលើកឡើងដែរថា ការធ្លាក់ចុះនៃការថើបគ្នា និង រួមភេទនេះដែរ អាចមួយផ្នែកមកពីកត្តាផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបង្ខំឱ្យសាលាទាំងអស់ត្រូវបិទទ្វារ ហើយដើម្បីធានាសុវត្ថិភាព ខាងមន្ត្រីក្នុងប្រទេសក៏ស្នើឱ្យពលរដ្ឋរក្សាគម្លាតពីគ្នាផងដែរ។ ការផ្ដាច់ខ្លួនមួយរយៈធំនេះដែរបានធ្វើឱ្យយុវវ័យជាច្រើនលែងចាប់អារម្មណ៍លើសកម្មភាពផ្លូវភេទបើទោះនោះជារឿងធម្មជាតិក៏ដោយ ហើយបើសិនសកម្មភាពបែបនេះនៅតែបន្តទៅមុខទៀត វានឹងកាន់តែផ្ដល់ផលវិបាកដល់ប្រទេសក្នុងការគ្រប់គ្រងការធ្លាក់ចុះអត្រាកំណើត៕

Photo: Getty Images

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

ព័ត៌មានបន្ថែម

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ស្វែងរកព័ត៌មាន​ ឬវីដេអូ