អ្នកជំនាញនៅថៃព្រមាន៖ ក្រុងបាងកកប្រឈមហានិភ័យខ្ពស់នៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាគួរឱ្យបារម្ភ

Share This

សារព័ត៌មាន The Nation Thailand បានចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះថា អ្នកជំនាញក្នុងប្រទេសថៃបានចេញការព្រមានថា ទីក្រុងបាងកកកំពុងប្រឈមនឹងហានិភ័យខ្ពស់ពីខ្សែបន្ទាត់ «sleeping giant» ធំៗចំនួន ៣ ដែលអាចបណ្ដាលឱ្យមានគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ។ ជាក់ស្ដែង សកម្មភាពគ្រោះរញ្ជួយដីដែលបានកើតឡើងថ្មីៗនេះនៅក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បានគូសបញ្ជាក់ឱ្យឃើញពីភាពរងគ្រោះក្នុងក្រុងនៅប្រទេសថៃដែលរងការប៉ះពាល់ពីការរញ្ជួយកើតចេញពីខ្សែបន្ទាត់ដែលនៅឆ្ងាយ។

លោកសាស្ត្រាចារ្យ Penneung Wanichchai ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគ្រោះរញ្ជួយដីប្រចាំប្រទេសថៃបានទម្លាយឱ្យដឹងថា តំបន់ដីទន់នៅក្រុងបាងកកបានពង្រីករលករញ្ជួយរហូតដល់ ៣ ទៅ ៤ ដង ជាពិសេសប៉ះពាល់បំផុតលើអគារខ្ពស់ៗ។ បាតុភូតនេះដែរត្រូវបានគេហៅថា «resonance» ដែលកើតមានឡើងពេលរលកហ្វ្រេកង់នៃគ្រោះរញ្ជួយដីត្រូវគ្នានឹងលំយោលធម្មជាតិនៃសំណង់អគារខ្ពស់ៗ។

ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យបានគូសបង្ហាញពីសេណារីយ៉ូគ្រោះរញ្ជួយដីធ្ងន់ធ្ងរចំនួន ៣ ដែលបង្កហានិភ័យដល់ក្រុងបាងកក៖

១. ខ្សែបន្ទាត់ Kanchanaburi៖ ខ្សែបន្ទាត់អសកម្មនៅខេត្ត Kanchanaburi គឺមានចម្ងាយត្រឹម ២០០ គីឡូម៉ែត្រពីក្រុងបាងកក ដែលអាចបង្កឱ្យមានគ្រោះរញ្ជួយដីក្នុងកម្រិត ៧ ទៅ ៧.៥ រ៉ិចទ័រ។
២. ខ្សែបន្ទាត់ Sagaing៖ ខ្សែបន្ទាត់នេះដែរគឺលាតសន្ធឹងកាត់ប្រទេសមីយ៉ាន់ម៉ា រួមមានក្រុង Mandalay និង Naypyidaw ហើយទៅក្នុងសមុទ្រ Andaman ផងដែរ ដោយវាអាចបង្កជាគ្រោះរញ្ជួយដីក្នុងកម្រិត ៨ រ៉ិចទ័រ ប៉ះពាល់ដល់ទីក្រុងបាងកកដូចគ្នា។
៣. តំបន់ Andaman Subduction Zone៖ មានទីតាំងតាម Arakan subduction zone តំបន់នេះអាចបង្កឱ្យមានគ្រោះរញ្ជួយដីក្នុងកម្រិតពី ៨.៥ ដល់ ៩ រ៉ិចទ័រឯណោះ។ បើទោះជាវាស្ថិតនៅចម្ងាយឆ្ងាយជាងខ្សែបន្ទាត់ Sagaing ក៏ដោយ ប៉ុន្តែវាក៏នៅតែអាចប៉ះពាល់ដល់ក្រុងបាងកកខ្លាំងក្លាដូចគ្នា។

តាមការសិក្សាប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា តំបន់ Andaman ធ្លាប់រងគ្រោះរញ្ជួយដីកម្រិត ៨.៥ រ៉ិចទ័រ ឬខ្ពស់ជាងនេះ ដោយហេតុការណ៍ចុងក្រោយបង្អស់ដែលវាបានកើតឡើងគឺប្រហែលជា ២៦០ ឆ្នាំមុន។ លោកសាស្ត្រាចារ្យ Penneung បានសង្កត់បញ្ជាក់ដែរថា៖ «វដ្តនៃការរញ្ជួយដីក្នុងតំបន់នោះគឺមានពី ៤០០ ទៅ ៥០០ ឆ្នាំម្ដង ប៉ុន្តែយើងមិនអាចព្យាករណ៍ច្បាស់ឡើយថាពេលណាខ្សែបន្ទាត់ «sleeping giants» ទាំងនេះកើតឡើងវិញទៀតនោះ។ យើងត្រូវតែត្រៀមខ្លួនជាមុនសម្រាប់ហេតុការណ៍អាក្រក់ដែលនឹងអាចកើតមានឡើង»

ប្រភព៖ The Nation

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ