យន្តហោះមួយគ្រឿងដឹកមនុស្ស ១០ នាក់នៅអាមេរិកកំពុងបាត់ខ្លួន សូម្បីដានបន្តិចក៏មិនទាន់រកឃើញ

Share This

យន្តហោះដឹកមនុស្ស ១០ នាក់មួយគ្រឿងកំពុងបាត់ខ្លួនរកដានមិនឃើញ ខណៈហោះហើរឆ្ពោះទៅកាន់ទីក្រុង Nome រដ្ឋ Alaska សហរដ្ឋអាមេរិក បណ្ដាលឱ្យខាងអាជ្ញាធរព្រួយបារម្ភស្វះស្វែងបើកប្រតិបត្តិការរុករកភ្លាមៗ។

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Bering Air ដឹកអ្នកដំណើរសរុប ៩ នាក់ និង ពីឡុតម្នាក់ បានហោះចេញពីទីក្រុង Unalakleet ឆ្ពោះទៅកាន់ទីក្រុង Nome។ យន្តហោះមួយគ្រឿងនេះដែរតាមឱ្យដឹងត្រូវចុះចតនៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ប៉ុន្តែដល់ពេលវេលាកំណត់គឺមិនបានឃើញយន្តហោះចុះចតដល់គោលដៅឡើយ ជាហេតុធ្វើឱ្យខាងមន្ត្រីប្រចាំតំបន់ចេញប្រតិបត្តិការជាបន្ទាន់ក្នុងការស្វែករកយន្តហោះដែលកំពុងបាត់ខ្លួននេះ។

ក្រុមស្វែងរក និង សង្គ្រោះពីកងទាហានរដ្ឋ Alaska និង ខាងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន កំពុងតែធ្វើការកំណត់ចំណុចចុងក្រោយដែលរកឃើញពីយន្តហោះមួយនោះ ហើយបើតាមនាយកដ្ឋានស្ម័គ្រចិត្តពន្លត់អគ្គិភ័យប្រចាំក្រុង Nome បានលើកឡើងថា យន្តហោះនោះអាចនឹងជួបនឹងអាកាសធាតុអាក្រក់ និង មានបញ្ហាពិបាកមើលគោលដៅលើអាកាស។ តាមការប្រកាសពីខាងនាយកដ្ឋានពន្លត់អគ្គិភ័យបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ថា៖ «បច្ចុប្បន្នពួកយើងកំពុងធ្វើការយ៉ាងសកម្មក្នុងការរុករកនៅទីតាំងលើដីចាប់ពីទីក្រុង Nome និង ពី White Mountain ហើយនឹងធ្វើការ update ព័ត៌មានជុំវិញហេតុការណ៍នេះតាមដែលអាចធ្វើទៅបាន»

ជាមួយគ្នានោះដែរ ខាងឆ្មាំសមុទ្រប្រចាំរដ្ឋ Alaska ក៏បានចូលរួមសហការក្នុងការរុករកយន្តហោះដែលកំពុងបាត់ខ្លួននេះផងដែរ។ ក្នុងពេលជាមួយគ្នានេះ ខាងមន្ត្រីផ្នែកពន្លត់អគ្គិភ័យក៏បានស្នើដល់បុគ្គលឯកជនមួយចំនួនកុំឱ្យប្រមូលគ្នាមកជួយរុករកយន្តហោះក្នុងពេលនេះ ដោយសារតែអាកាសធាតុអាក្រក់អាចកាន់តែនាំឱ្យមានមនុស្សបាត់ខ្លួនកាន់តែច្រើនថែមទៀត។ ខណៈខាងក្រុមជំនាញកំពុងដុតដៃដុតជើង ខាងក្រុមពេទ្យឯណោះវិញក៏កំពុងតែឈរជើងត្រៀមដើម្បីធ្វើការជួយសង្គ្រោះជនរងគ្រោះក្នុងករណីយន្តហោះរកឃើញថាបានធ្លាក់៕

ប្រភព៖ NyPost

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព័ត៌មានបន្ថែម

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ