Laurence Watkins ឈ្មោះហៅខ្លីងាយៗរបស់បុរសម្នាក់ ដែលមានឈ្មោះវែងជាងគេបំផុតលើពិភពលោក ដោយគ្រប់គ្នាត្រូវចាយពេលរហូតដល់ ២០ នាទី ទម្រាំអានឈ្មោះពេញរបស់លោកចប់។
បុរសខាងលើមានវ័យ ៦០ ឆ្នាំ រស់នៅក្នុងទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ ដោយបច្ចុប្បន្នរូបគាត់បានកាន់សៀវភៅកំណត់ត្រាពិភពលោក Guinness World Record «មានឈ្មោះផ្ទាល់ខ្លួនវែងជាងគេបំផុតលើពិភពលោក»។ ចាប់កំណើតក្នុងឆ្នាំ ១៩៦៥ លោក Laurence Watkins គឺផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនជាច្រើន នៅពេលដែលលោកបង្ហាញវត្តមានលើកម្មវិធីទូរទស្សន៍ Ripley’s Believe It or Not។
ចាប់ពីពេលនោះមក លោកក៏បានចាប់អារម្មណ៍លើសៀវភៅកំណត់ត្រាពិភពលោក ហើយឥលូវក្ដីស្រមៃមួយនេះក៏បានក្លាយជាការពិត ដោយលោកទីបំផុតគឺមានឈ្មោះកត់ត្រាក្នុងបញ្ជីកំណត់ត្រាពិភពលោកហើយ៕