ពូកែង៉ក់ងណាស់! លោក ត្រាំ ចង់លក់ឡាន Tesla ផ្ទាល់ខ្លួនចេញ ក្រោយទាស់ពាក្យសម្ដីគ្នាជាមួយ Elon Musk

Share This

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងលក់រថយន្តម៉ាក Tesla ដែលលោកទិញកាលពីខែមីនា ឆ្នាំ ២០២៥ កន្លងទៅចេញ ក្រោយកើតមានជម្លោះពាក្យសម្ដីតាមអនឡាញជាមួយលោក Elon Musk។

តាមប្រភពពីខាងសេតវិមានថ្លែងប្រាប់សារព័ត៌មាន CNN បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺកំពុងពិចារណាលក់ឡាន Tesla ដែលលោកទិញក្នុងបំណងជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុនរបស់លោក Elon Musk នោះចេញវិញ ដោយតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់នៅសេតវិមាន ឡាននោះអាចនឹងត្រូវលក់ ឬឱ្យទៅអ្នកផ្សេង។

គួរឱ្យដឹងថា ថ្មីៗកន្លងទៅនេះ ទំនាក់ទំនងជិតស្និទ្ធរវាងលោក ដូណាល់ ត្រាំ និង ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk គឺបានប្រែក្លាយជាគូជំទាស់ជាមួយគ្នា ក្រោយអ្នកទាំងពីរមានការទាស់សម្ដីគ្នាខ្លាំងលើបណ្ដាញសង្គម។ ថ្លែងប្រាប់សារព័ត៌មាន CNN លោក ត្រាំ បាននិយាយថា៖ «ខ្ញុំមិនដែលគិតពី Elon ឡើយ។ គេមានបញ្ហាហើយ អាណិតណាស់ គេមានបញ្ហាហើយ»។ មុននេះទៀត លោកក៏បាននិយាយប្រាប់សារព័ត៌មាន ABC News ដោយហៅលោក Elon Musk ថា៖ «មនុស្សឆ្កួត» ទៀតផង។

គួររំឭក កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មហាសេដ្ឋី Elon Musk បានធ្វើការបង្ហោះលើបណ្ដាញសង្គម X ថា៖ «បើគ្មានខ្ញុំ ត្រាំចាញ់ឆ្នោតបាត់ទៅហើយ។ គណបក្សប្រជាធិបតេយ្យនឹងគ្រប់គ្រងសភាតំណាងរាស្ត្រ ហើយគណបក្សសាធារណរដ្ឋនឹងមានសំឡេងភាគច្រើន ៥១-៤៩ នៅក្នុងព្រឹទ្ធសភា។ ពិតជាមិនដឹងគុណមែន»

ស្របពេល ទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និង លោក Elon Musk ប្រឈមនឹងការបែកបាក់គ្នា ខាងសេតវិមានក៏បានចេញមកបញ្ជាក់ថា ភាគីទាំងសងខាងនឹងធ្វើការនិយាយគ្នាតាមទូរស័ព្ទនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ ដែលការនិយាយគ្នានេះអាចជួយបន្ថយភាពតានតឹងរវាងគ្នា ក្រោយការតតាំងគ្នាលើបណ្ដាញសង្គមនោះ។

យ៉ាងណាមិញ បើតាមប្រភពថ្មីមួយពីសេតវិមានបានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមិនបានខ្វល់ខ្វាយពីលោក Elon Musk ឡើយ ហើយក៏នឹងមិននិយាយគ្នាជាមួយមហាសេដ្ឋីរូបនេះនៅពេលខាងមុខទៀតនោះដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ព័ត៌មានបន្ថែម

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ