Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ព្រលឹងចុងសក់! ទម្លាយរឿងយាយលក់នំគោះទ្វារតាមបន្ទប់លងកណ្តាលយប់ ល្បីនៅសិង្ហបុរីកាលឆ្នាំ ២០១០
និទានព្រឺព្រួច

ព្រលឹងចុងសក់! ទម្លាយរឿងយាយលក់នំគោះទ្វារតាមបន្ទប់លងកណ្តាលយប់ ល្បីនៅសិង្ហបុរីកាលឆ្នាំ ២០១០

តុលា ៣១, ២០២២

នៅគ្រឹស្តសករាជ ២០១០ មានករណីគួរឲ្យស្រៀវស្ញើបមួយបានផ្ទុះកក្រើក និង ល្បីពេញទីក្រុងសាំងហ្គាពួ ក្រោយវត្តមានខ្មោចយាយចាស់គួរឲ្យខ្លាចម្នាក់បានលងបន្លាចប្រជាជនអ្នករស់នៅតាមផ្ទះជួល ឲ្យខ្លាចរអាលែងហ៊ានដេកពួន និង មើលទៅទ្វារចូលផ្ទះខ្លួននាពេលរាត្រីលែងដូចមុនតទៀត។

រឿងដ៏ចម្លែកតាមលងបន្លាចប្រជាជនរស់នៅទីក្រុង ដោយនិយាយតគ្នាថា រៀងរាល់យប់ម៉ោង ១២ រហូតដល់ម៉ោង ៣ ទៀបភ្លឺ តែងតែមានសំឡេងគេគោះទ្វារ ឬ សំឡេងកណ្តឹងទ្វារបន្ទប់ ប្រសិនបើអ្នកមើលតាមប្រហោងទ្វារអ្នកនឹងឃើញវត្តមានយាយចាស់ស្លៀកខ្មៅម្នាក់ឈរនៅមុខបន្ទប់របស់អ្នក។ មនុស្សជាច្រើនបានពោលទាំងក្តីតក់ស្លុតថា បើអ្នកបើកទ្វារ អ្នកនឹងឃើញស្រីចាស់ម្នាក់នោះ កាន់កន្ត្រកមួយ ហើយសំណួរដែលល្បី និង ត្រូវបាននិយាយដូចគ្នា ដោយសំណួរសួរអ្នកថា ចៅអើយទិញនំទេ?

មនុស្សជាច្រើនដែលឆ្លងកាត់ក្តីរន្ធត់នោះ បាននិយាយថា ក្នុងកន្ត្រកនំនោះជានំមួយប្រភេទរបស់ម៉ាឡេ ហើយវាមានក្លិនស្អុយហួងដូចជាសាកសពគ្របដោយក្រណាត់ខ្មៅ។ មានអ្នកខ្លះថា ឃើញដង្កូវរវាមពេញកន្ត្រក ហៀរធ្លាក់មកកម្រាលឥដ្ឋកួរឲ្យខ្ពើមក្រៃលែង។

យាយចាស់នោះ នឹងសុំអ្នកចូលបន្ទប់ ឬ និយាយថាចង់ចូលបន្ទប់ទឹក ហើយរឿងកាន់តែរន្ធត់ ប្រសិនបើអ្នកអនុញ្ញាតឲ្យគាត់ចូលបន្ទប់អ្នក អ្នកប្រហែលជាត្រូវរើផ្ទះបន្ទាប់ពីពេលនោះតែម្តង ពីព្រោះមានអ្នកខ្លះបាននិយាយថា យាយចាស់នោះនឹងបាត់ខ្លួន ក្រោយពេលចូលក្នុងបន្ទប់ទឹក ហើយមានមតិខ្លះលើកឡើងថា បើអ្នកមិនឲ្យគាត់ចូលទេ ស្ត្រីម្នាក់នោះនឹងស្រែក ហើយគប់កូនខ្មោចមួយចូលក្នុងបន្ទប់អ្នក ហើយចាប់ពីពេលនោះមកអ្នកនឹងគ្មានថ្ងៃបានគេងលក់ស្រួលឡើយ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់