
ល្បីកក្រើកភូមិ! ខ្មោចស្រីមេម៉ាយ កាលរស់ក្តៅចិត្តខឹងប្តីក្បត់ ពេលស្ល-ា.-ប់តាមកាច់យកជីវិតប្រុសៗមួយភូមិ
ក្នុងសហគមន៍មួយនៅភាគខាងលិចខេត្ត តាក់ ជាប់ព្រំដែនមីយ៉ាន់ម៉ា ប្រទេសថៃ ជាភូមិស្ថានដ៏សុខដុមរមនា ពេញដោយធម្មជាតិបៃតង និង សំឡេងបក្សី ប្រជាជនប្រុសស្រី ប្រកបរបរទទួលទានតាមសម្មាជីវរ និង គោរពប្រណិបត្តិបូជាតាមជំនឿពុទ្ធសាសនា ស្រាប់តែសុខៗលេចឡើងនូវហេតុការណ៍មហារន្ធត់បានកើតឡើងក្នុងភូមិស្រុក ព្រោះបុណ្យសពរមែងកើតមានជារៀងរាល់ថ្ងៃ ក្រោយម្តងម្នាក់ៗនៃកំលោះពេញវ័យនៅក្នុងភូមិ ដែលមានសុខភាពល្អពេញកម្លាំង សុខៗបានបាត់បង់ជីវិតម្តងម្នាក់ៗ សឹងមិនលស់ថ្ងៃគួរឱ្យខ្លោចផ្សារក្រៃកន្លង។
អ្នកស្រុកបានរាយការណ៍ថា ៖ ការស្លាប់របស់បុរស ១០ នាក់ គឺទាក់ទងនឹង វិញ្ញាណខ្មោចស្ត្រីមេម៉ាយម្នាក់ ដែលស្លាប់ដោយអត្តឃាត ព្រោះខឹងចិត្តស្វាមីក្បត់មានស្រីថ្មី ហើយស្វាមីរបស់កាត់ក៏បាត់បង់ជីវិតមិនប៉ុន្មានខែក្រោយបុណ្យសពស្រីមេម៉ាយនោះ ហើយវាសនាអកុសលក៏បន្តមកបុរសក្នុងភូមិតាក់តែម្តង។
ករណីនៃមរណភាពនៃអ្នករងគ្រោះសុទ្ធតែមនុស្សប្រុសក្នុងភូមិដ៏តូចនេះ បានផ្ទុះល្បីខ្លាំងលើបណ្តាញសារព័ត៌មានប្រទេសថៃ ហើយបុរសៗក្នុងតំបន់មួយចំនួន ហេតុតែខ្លាចពេក បានរើចេញឆ្ងាយពីទីកន្លែងនេះសង្ឃឹមថាបញ្ហា «គ្រោះចង្រៃក្នុងភូមិតាក់» ត្រូវបានដោះស្រាយ។ ប្រជាជនថៃមួយចំនួន ដែលភាគច្រើននៅខេត្តភាគឦសាន មានជំនឿថា ខ្មោចស្រីមេម៉ាយនឹងយកព្រលឹងបុរសដើម្បីយកមកស្តុកទុកធ្វើប្តីនៅជាតិក្រោយ។
បុរសទាំងនោះត្រូវបានគេនិយាយថា ស្លាប់ដោយមិននឹកស្មានដល់ ខ្លះមានសុខភាពល្អដោយមិនមានការបញ្ជាក់ពីមូលហេតុនៃការស្លាប់ឡើយ នៅពេលដែលបុរសមួយចំនួនទៀតនៅក្នុងសហគមន៍នោះបានស្លាប់ក្នុងពេលដំណាលគ្នា។ ស្ត្រីវ័យ ៦០ ឆ្នាំម្នាក់ រស់នៅក្នុងខេត្តតាក់ បានប្រាប់សារព័ត៌មានថៃថា បុរសជាង ១០ នាក់ បានស្លាប់ថ្មីៗនេះទៀត។ ពួកគេខ្លះឈឺ ប៉ុន្តែខ្លះមិនមានស្ថានភាពជាក់ស្តែងដែលនាំឱ្យស្លាប់នោះឡើយ ខ្លះគ្រោះថ្នាក់ដោយឧប្បត្តិវហេតុ ខ្លះដេកស្លាប់លើគ្រែ និយាយទៅគួរឱ្យព្រឺរោមក្រៃលេង។
អ្នកស្រុកខ្លះភ័យខ្លាចខ្លាំងរហូតប្រកាសការជួបជុំគ្នានៅវត្តអារាមដើម្បីរកដំណោះស្រាយ។ ដើម្បីការពារបុរសដែលនៅរស់ តាមផ្ទះនីមួយៗពេលយប់ប្រជាជនបាននាំគ្នាពាក់អាវក្រហមដេក ដើម្បីបញ្ឆោត និង ដេញខ្មោចស្រីមេម៉ាយនោះ រហូតក្លាយជាទម្លាប់ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ នៅផ្ទះមួយចំនួន អ្នកស្រុកដែលមានកូនប្រុសរូបស្រស់សង្ហាទើបពេញវ័យ ហេតុតែខ្លាចពេក ពួកគេបាននាំគ្នាព្យួរអាវពណ៌ក្រហមដែលមានសញ្ញាសរសេរជាភាសាថៃថា «នៅក្នុងផ្ទះនេះគ្មានប្រុសទេ!» ៕

ប្រភព៖ BANGKOK POST