ភ្ញាក់ផ្អើល! នៅជប៉ុនប្រទះឃើញស-ពក្នុងសភាពមើលលែងយល់នៅអាផាតមិនមួយកន្លែង ប៉ូលិសសង្ស័យជាស-/ពតារាសម្ដែងស្រីរូបនេះ

Share This

កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ប៉ូលិសជប៉ុនបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋ ក្រោយពួកគេធុំក្លិនស្អុយខ្លាំងចេញពីអាផាតមិនមួយនៅ Toshima ក្រុង Tokyo។ រថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង រថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿង និង ប៉ូលិស ក៏បានចុះទៅដល់ទីតាំងភ្លាមៗដើម្បីស៊ើបអង្កេត។

ទៅដល់កន្លែងកើតហេតុ ប៉ូលិសក៏រកឃើញសាកសពមនុស្សក្នុងសភាពស្អុយរលួយមើលលែងយល់ ហើយក្រោយការស៊ើបសួរ ប៉ូលិសបានឱ្យដឹងថា អាផាតមិនមួយនោះគឺជារបស់តារាសម្ដែងស្រី Tono Nagiko ដោយរូបនាងបានបាត់ខ្លួនទាក់ទងលែងបានរយៈពេលច្រើនថ្ងៃមកហើយ។

តាមការបញ្ជាក់របស់ប៉ូលិស សាកសពនោះបានស្លាប់ច្រើនថ្ងៃមកហើយ សភាពរលួយមើលលែងយល់គឺមិនអាចកំណត់បានឡើយថាសពនោះជានរណា ដោយអាជ្ញាធរមានតែរង់ចាំលទ្ធផល DNA ប៉ុណ្ណោះ។ បន្ថែមពីនេះ នៅទីតាំងកើតហេតុ ប៉ូលិសក៏រកមិនឃើញដាននៃការបំពាន ឬសម្លាប់នោះឡើយ ដូច្នេះប៉ូលិសសង្ស័យថា អ្នកស្លាប់អាចស្លាន់ដោយការឈឺភ្លាមៗ ឬជួបគ្រោះថ្នាក់អ្វីមួយ។

ជាការឆ្លើយតបលើការសង្ស័យថាតារាសម្ដែងស្រី Tono Nagiko បានស្លាប់ទៅហើយនោះ ខាងក្រុមហ៊ុនរបស់នាងបដិសេធមិននិយាយឡើយ ដោយលើកឡើងថាកុងត្រានាងជាមួយក្រុមហ៊ុនបានបញ្ចប់ហើយ។ បច្ចុប្បន្ន មិត្តរួមការងារ ក៏ដូចជាមិត្តជិតស្និទ្ធរបស់នាង មានការព្រួយបារម្ភជាខ្លាំង ព្រោះតែពួកគេមិនអាចទាក់ទង Tono បាន។

គួរឱ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ តារាសម្ដែងស្រី Tono Nagiko បានចេញមកទម្លាយថា រូបនាងកើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ អមជាមួយរូបភាពរបស់នាងក្នុងសភាពស្គមស្គាំងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សុខភាពរបស់កំពូលតារាសម្ដែងស្រីជប៉ុនរូបនេះតែងតែធ្វើឱ្យសាធារណជនព្រួយបារម្ភជានិច្ចរហូតដល់ថ្ងៃដែលនាងបាត់ខ្លួនមិនទាន់ដឹងដំណឹងនេះ៕

ប្រភព៖ Kenh14 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

បុគ្គលិក ៥ ធឺនៅកន្លែងធ្វើការ បើបានជួបហើយកុំធ្វើស្គាល់ដើរចៀសទៅ ប្រយ័ត្នជាប់អថ័នស៊យដល់ខ្លួន​

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

ព័ត៌មានបន្ថែម

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ស្វែងរកព័ត៌មាន​ ឬវីដេអូ