ល្អូកល្អិនគ្នាសុខៗ! នារីម្នាក់ត្រូវសង្សារសុំបែកយ៉ាងទាន់ហន់ ក្រោយឃើញទូរស័ព្ទនាងភ្ជាប់អូតូនឹង wifi សណ្ឋាគារ

Share This

ស្ត្រីម្នាក់នៅប្រទេសចិន ត្រូវបានសង្សារសុំបែកភ្លាមៗក្រោយទូរស័ព្ទរបស់នាងភ្ជាប់អូតូចូល wifi របស់សណ្ឋាគារ បើទោះជានាងព្យាយាមអះអាងថា នាងទើបតែមកសណ្ឋាគារនោះលើកទីមួយក៏ដោយ។

ស្ត្រីខាងលើត្រូវបានស្គាល់ឈ្មោះថា Li ដោយអំឡុងថ្ងៃឈប់សម្រាកខែឧសភា រូបនាង និង មិត្តប្រុសបានទៅសណ្ឋាគារមួយនៅតំបន់ Chongqing។ ខណៈពេលដែលនាងបើកបង្ហាញ ID តាមទូរស័ព្ទដើម្បី check in មិត្តប្រុសរបស់នាងក៏ស្រាប់តែមើលឃើញថា ទូរស័ព្ទរបស់នាងបានភ្ជាប់អូតូជាមួយ wifi នៅទីនោះ។

ដោយសង្ស័យថាមិត្តស្រីខ្លួនធ្លាប់មកសណ្ឋាគារនេះជាមួយមនុស្សប្រុសផ្សេង រូបលោកនៅតែសួរជជីកដដែលៗឱ្យនាងឆ្លើយតាមត្រង់ បើទោះជារូបនាងទទូចអះអាងថានាងមិនដែលធ្លាប់មកទីនេះពីមុនក៏ដោយ ក៏សង្សាររបស់នាងនៅតែគិតថានាងមិនស្មោះហើយក៏សម្រេចចិត្តបញ្ចប់ទំនាក់ទំនងគ្នានៅទីនោះតែម្ដង។

តាមសម្ដីស្ត្រីជាសង្សារ បាននិយាយថាហេតុការណ៍មួយនេះមិនត្រឹមតែអតីតគូស្នេហ៍នាងទេដែលមិនជឿ សូម្បីតែមិត្តភក្តិរបស់នាងក៏គិតថានាងកុហកដូចគ្នា។ ដោយចង់បានភាពស្អាតស្អំឱ្យខ្លួនឯង Li បានសម្រេចស៊ើបអង្កេតហើយក៏រកឃើញថា សណ្ឋាគារដែលជាកន្លែងចាស់នាងធ្លាប់ធ្វើការពីមុនគឺបានប្រើប្រាស់ wifi មានឈ្មោះ និង password ដូចគ្នានឹងសណ្ឋាគារដែលនាងទៅជាមួយអតីតសង្សារនេះ។

នាងបានទាក់ទងទៅអតីតមិត្តប្រុសដើម្បីបកស្រាយពីរឿងនេះ ប៉ុន្តែរូបគេបានបដិសេធមិនទទួលទូរស័ព្ទនាង និង ថែមទាំង block នាងចោលគ្រប់បណ្ដាញទាក់ទងទាំងអស់ទៀតផង។ ជម្រើសចុងក្រោយ Li ក៏បានទៅ Chongqing TV ដើម្បីនិយាយពីហេតុការណ៍ដែលបានកើតឡើងចំពោះនាង។ ខាងអ្នកកាសែតក៏បានទៅកាន់កន្លែងធ្វើការចាស់របស់នាងដែរ ដើម្បីពិនិត្យ និង បញ្ជាក់ថាទូរស័ព្ទគឺអាចភ្ជាប់អូតូជាមួយនឹង wifi ប្រសិនបើព័ត៌មាន login ពីមុនដូចគ្នាពិតមែន។ ក្រោយមក ខាងអ្នកកាសែតក៏បានទៅសណ្ឋាគារដែល Li និង មិត្តប្រុសទៅនោះ ហើយក៏រកឃើញថា ទូរស័ព្ទរបស់គេពិតជាភ្ជាប់ wifi អូតូដូចជា Li ដែរមែន។

រឿងរ៉ាវរបស់ Li គឺបានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនក្នុងប្រទេសចិន ដោយមនុស្សភាគច្រើនសម្ដែងការអាណិតចំពោះនាង និង បានរិះគន់លើអតីតមិត្តប្រុសរបស់នាងដែលមិនព្រមស្ដាប់ហេតុផលគិតវិជ្ជមានលើនាងដោយមិនពិចារណាឱ្យច្បាស់លាស់សិន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆេង ប្រសិទ្ធ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ពីកុមារាតូចច្រមក់ក្លាយជាកំលោះសង្ហា ក្រោយស្ងប់ស្ងាត់មួយរយៈ

មុខឡើងកំប្លង់ៗ! ទីបំផុត តារាកំប្លែង ខ្ញុង សម្រាលបានកូនស្រីដ៏ឃ្យូត ប្រកបដោយសុវត្ថិភាពទាំងម្ដាយ និង កូន

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

ព័ត៌មានបន្ថែម

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ទីបំផុត! លោកឧត្តមសេនីយ៍ឯកផ្កាយ ៣ ដែលប្រើសម្ដីអសុរោះគ្មានសីលធម៌ដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមស៊ីញ៉េដល់កំពង់សោម ត្រូវអនុវត្តវិន័យជាធរមាន

ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ