ករណីអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែងនៅក្រុង Kolkata ប្រទេសឥណ្ឌា បានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ១៤ នាក់ នេះបើតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នេះ។

ថ្លែងប្រាប់សារព័ត៌មាន មេប៉ូលិស Manoj Kumar Verma បានឱ្យដឹងថា ភ្លើងបានឆេះកាលពីយប់ថ្ងៃទី ២៩ ខែមេសា នៅសណ្ឋាគារ Rituraj នាកណ្ដាលក្រុង Kolkata ដោយអគ្គិភ័យបានគ្រប់គ្រងទាំងស្រុងក្រោយចំណាយឡានទឹកចំនួន ៦ គ្រឿង។ ចំពោះមូលហេតុបង្កឱ្យមានភ្លើងឆេះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕



