អស្ចារ្យ! អ្នកវិទ្យាសាស្ត្របង្កើតវិធីសាស្ត្រថ្មីមួយបំប្លែងសំណល់ប្លាស្ទិកទៅជាប្រេងសាំង ប្រសិទ្ធភាពទទួលបានជាង ៩៥%

Share This

អ្នកវិទ្យាសាស្ត្រអាមេរិក និង ចិន បានចាប់ដៃគ្នាបង្កើតវិធីសាស្ត្រថ្មីមួយធ្វើតែមួយជំហានប៉ុណ្ណោះ អាចបំប្លែងកាកសំណល់ប្លាស្ទិកទៅជាប្រេងសាំងបាន រីឯប្រសិទ្ធភាពវិញទទួលបានខ្ពស់រហូតដល់ជាង ៩៥%។

កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ វិបសាយ Interesting Engineering បានចេញផ្សាយអត្ថបទមួយនិយាយពីអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក និង នៅប្រទេសចិន បានសហការគ្នាក្នុងការបង្កើតវិធីសាស្ត្រមួយជំហាន (one-step method) ក្នុងការកែប្រែកាកសំណល់ប្លាស្ទិកទៅជាប្រេងសាំងក្នុងបន្ទប់សីតុណ្ហភាព ជាមួយនឹងប្រសិទ្ធភាពទទួលបានជាង ៩៥%។

បើធៀបទៅនឹងវិធីសាស្ត្របុរាណ ដំណើរការថ្មីនេះគឺទាមទារឧបករណ៍តិចជាងមុន ថាមពលតិចជាងមុន និង ងាយស្រួលជាងមុន ហើយថែមទាំងអាចពង្រីកដល់វិស័យឧស្សាហកម្មទៀតផង។ ចុងបញ្ចប់នៃដំណើរការបំប្លែង សមាសធាតុចម្បងដែលទទួលបានគឺសាំង ឬប្រេង, សារធាតុគីមី និង អាស៊ីត hydrochloric ពោលគឺមានន័យថា ផលិតផលសម្រេចចុងក្រោយគឺអាចយកទៅប្រើប្រាស់សម្រាប់ការផលិតទឹកស្អាត, ការផលិតលោហៈ, ផ្នែកឱសថ,ចំណីអាហារ ឬខាងឧស្សាហកម្មប្រេងសាំង។

ចំពោះដំណើរការផលិត ដើម្បីបំប្លែងកាកសំណល់ប្លាស្ទិកមិនរលួយឱ្យទៅជាប្រេងសាំងដែលមានគុណភាពខ្ពស់ក្នុងសីតុណ្ហភាព និង សម្ពាធដោយប្រើវិធីសាស្ត្រជំហានតែមួយ ខាងក្រុមអ្នកវិទ្យាសាស្ត្របានរួមបញ្ចូលគ្នារវាងកាកសំណល់ប្លាស្ទិកជាមួយ isoalkane ស្រាល ដែលជាប្រភេទអ៊ីដ្រូកាបូន ឬសមាសធាតុសរីរាង្គដែលអាចប្រើប្រាស់ក្នុងដំណើរការចម្រាញ់ប្រេង។

ដំណើររបស់ពួកគេផលិតអ៊ីដ្រូកាបូន ដែលភាគច្រើនជាម៉ូលេគុលកាបូនពី ៦-១២ ដែលជាសមាសធាតុសំខាន់របស់ប្រេងសាំង។ លទ្ធផលនៃអាស៊ីត hydrochloric គឺអាចបន្សាបបានដោយសុវត្ថិភាព និង ប្រើប្រាស់ឡើងវិញជាវត្ថុធាតុដើមនៅក្នុងឧស្សាហកម្មទំនើបជាច្រើន។

ប្រសិទ្ធភាពការបំប្លែងនៅសីតុណ្ហភាព ៣០ អង្សាសេ សម្រាប់បំពង់ PVC ទន់មាន ៩៥% ឬ ៩៩% សម្រាប់បំពង់ PVC រឹង ឬខ្សែ PVC។ អ្នកស្រាវជ្រាវក៏បានតេស្តលើការបំប្លែងនៃការបញ្ចូលគ្នារវាងសារធាតុ PVC និង កាកសំណល់ polyolefin ហើយក៏រកឃើញប្រសិទ្ធភាពបាន ៩៦% នៅសីតុណ្ហភាព ៨០ អង្សាសេ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

តួឯកប្រុសកូរ៉េ ២ រូប ធ្វើឱ្យអ្នកគាំទ្រស្ដាយសមត្ថភាពសម្ដែង ក្រោយផុងខ្លួនពាក់ព័ន្ធទៅនឹងរឿងគ្រឿ-ង-ញៀ-ន

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ផ្ទុះសរសើរយុវជន រិទ្ធ ដារ៉ូ ហៅ ព្រះនាងតូច «តួត្លុក» សម័យថ្មី មានទេពកោសល្យខ្ពស់ កំពុងបង្ហាញជំនាញល្បីរន្ទឺ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

អ្នកនិពន្ធល្បី ម៉ីសន សុធារី ផ្ដាំ ៥ ចំណុចដល់អ្នកធ្វើការ Office ពិសេសអ្នកទើបចេញធ្វើដំបូង ប្រយ័ត្នអត់ចប់ការសាកល្បង

ព័ត៌មានបន្ថែម

ភ្នំភ្លើងមាស! ភ្នំភ្លើងមួយនៅអង់តាកទិច ផ្ទុះចេញកម្ទេចមាស ៨០ ក្រាមរៀងរាល់ថ្ងៃ គិតជាលុយខ្ទង់ ៦ ពាន់ដុល្លារ

មើលៗខ្លួនឯងផង! បើផុងចូល ៤ យ៉ាងនេះ អ្នកអាចកំពុងប្រឈមបញ្ហាផ្លូវចិត្ត បើកែមិនទាន់ត្រៀមបើកថ្នាំវិកលចរិតទៅ

កុំប្រមាថអី! របស់ ៧ យ៉ាងនេះបើមានក្នុងផ្ទះគួរយកចេញបន្ទាន់ អាចនាំចង្រៃក្ដៅក្រហាយ អាប់រាសីម្ចាស់ផ្ទះ

ទៅណាមកណា កាត ៤ នេះគួរដាក់តាមកាបូប ព្រោះវាកក់ក្ដៅអាចជួយដោះស្រាយបញ្ហាពេលចៃដន្យ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ