ចូលរួមសោកស្ដាយ! តួអង្គសម្ដែងក្នុងរឿង «Avengers: Endgame» ម្នាក់ ទទួលមរណ./ភាពក្នុងវ័យ ៨៩ ឆ្នាំ

Share This

កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាននៅអាមេរិកបានចេញផ្សាយដំណឹងដ៏សោកសៅមួយ ដោយតារាសម្ដែង Robert Redford បានទទួលមរណភាពក្នុងវ័យ ៨៩ ឆ្នាំ នៅក្នុងផ្ទះរបស់លោកនារដ្ឋ Utah សហរដ្ឋអាមេរិក។

ដំណឹងដ៏ក្រៀមក្រំនេះត្រូវបានប្រកាសដោយអ្នកតំណាងរបស់លោកទៅកាន់ភ្នាក់ងារសារព័ត៌មានថា៖ «Robert Redford បានចាយដង្ហើមចុងក្រោយរបស់លោកកាលពីថ្ងៃទី ១៦ ខែកញ្ញា ក្នុងគេហដ្ឋានរបស់លោកនៅតំបន់ភ្នំនារដ្ឋ Utah ដែលជាទីកន្លែងដែលលោកស្រឡាញ់ ពោរពេញដោយមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន។ លោកនឹងនៅតែដក់ជាប់ក្នុងចិត្តយើងគ្រប់គ្នាជានិច្ច។ ក្រុមគ្រួសាររបស់លោកស្នើសុំភាពជាឯកជនក្នុងពេលវេលាដ៏លំបាកនេះ»។ ដំណឹងមរណភាពរបស់តារាសម្ដែងម្នាក់ប្រចាំរឿងរបស់ MCU រូបនេះ បានធ្វើឱ្យមហាជនជាច្រើនគ្រប់ទិសទីបង្ហាញការសោកស្ដាយជាខ្លាំង។

Robert Redford បានកើតក្នុងឆ្នាំ ១៩៣៦ ដោយឈ្មោះពេញរបស់លោកគឺ Charles Robert Redford។ កាលពីក្មេង លោកត្រូវបានគេបណ្ដេញចេញពីសាលា University of Colorado និង ក្រោយមកក៏ចាប់រៀនជំនាញសម្ដែងនៅ American Academy of Dramatic Arts (AADA)។ លោកបានចូលរួមសម្ដែងលើឆាក ហើយក៏បន្តប្រឡូកចូលសម្ដែងតាមទូរទស្សន៍ និង ភាពយន្ត រហូតមានអ្នកស្គាល់នៅដើមឆ្នាំ ១៩៩០។ លោក Robert Redford បានចូលរួមសម្ដែងក្នុងភាពយន្តល្បីៗជាច្រើន ហើយក៏បានសម្ដែងរួមគ្នានឹងតារាស្រីៗស្រស់ស្អាតជាច្រើនដែរដូចជា Jane Fonda, Barbra Streisand, Faye Dunaway, Meryl Streep និង Michelle Pfeiffer ជាដើម។

មកដល់ឆ្នាំ ១៩៨០ លោកក៏បានក្លាយជាអ្នកដឹកនាំរឿង និង ឈ្នះពានរង្វាន់ Oscars ចំនួន ៤ លើខ្សែភាពយន្ត Ordinary People។ ក្រោយមក លោកក៏បានធ្វើការជាតារាសម្ដែងផង និង ជាអ្នកដឹកនាំរឿងផង ដោយទទួលបានជោគជ័យខ្លាំងលើអាជីពនេះ។ ក្នុងដំណើរជីវិតការងាររបស់លោក Robert Redford បានឈ្នះពានរង្វាន់ធំៗជាច្រើនទៀតរួមមាន ពានរង្វាន់កិត្តិយសរបស់ Oscar ក្នុងឆ្នាំ ២០០២ ពាន Golden Lion នៅ Venice Film Festival ក្នុងឆ្នាំ ២០១៧ ពានរង្វាន់កិត្តិយស Cesar ក្នុងឆ្នាំ ២០១៩ ពាន French Legion of Honor ក្នុងឆ្នាំ ២០១០ និង មេដាយ US Presidential Medal of Freedom ផ្ដល់ដោយអតីតប្រធានាធិបតីអាមេរិក Barack Obama ក្នុងឆ្នាំ ២០១៦។

បន្ថែមពីនេះ លោក Robert Redford ក៏ផ្ទុះប្រជាប្រិយភាពមានយុវវ័យសម័យថ្មីបានស្គាល់លោកច្រើនផងដែរក្នុងនាមជាតួអង្គ Alexander Pierce ជាលេខានៃក្រុមប្រឹក្សាសន្តិសុខពិភពលោក និង ជាមេក្រុមបង្កប់ខ្លួននៃ HYDRA ប្រចាំរឿងរបស់ MCU។ វត្តមានសម្ដែងរបស់លោកមានក្នុងរឿងចំនួន ២ របស់ MCU រួមមានរឿង «Captain America: The Winter Soldier (2014)» និង រឿង «Avengers: Endgame (2019)»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ព័ត៌មានបន្ថែម

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

(វីដេអូ) ពូកែទាំងព្រម! ងិន ម៉ារ៉ាឌី រៀនជំនាញលើវិស័យច្នៃក្រចក រហូតទៅប្រឡងជាប់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ