តារា TVB លោក Gabriel Harrison ឡាយវីដេអូយំសស្រាក់ ត្រូវការលុយជិត ២០ ម៉ឺនដុល្លារបន្ទាន់ ដើម្បីប្ដូរថ្លើមឱ្យប្រពន្ធកំពុងឈឺធ្ងន់

Share This

តារាសម្ដែងប្រុសហុងកុង Gabriel Harrison ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកជាច្រើនមានការព្រួយបារម្ភខ្លាំង ក្រោយរូបលោកបានចេញមកទម្លាយថា ភរិយារបស់លោក Effie Mok កើតមានជំងឺក្រិនថ្លើម និង កំពុងត្រូវការការវះកាត់ជាបន្ទាន់។

ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ តារាសម្ដែងប្រុសវ័យ ៥២ ឆ្នាំរូបនេះ បានប្រើប្រាស់បណ្ដាញសង្គម Instagram ដើម្បីរៃអង្គាសថវិកា ព្រោះតែលោកត្រូវការថវិកាបន្ទាន់ចំនួន ១.៥ លានដុល្លារហុងកុង (ប្រមាណ ១៩២ ៩៨៩ ដុល្លារអាមេរិក) ដើម្បីជួយសង្គ្រោះជីវិតប្រពន្ធដែលត្រូវវះកាត់ប្ដូរថ្លើមជាបន្ទាន់។

តាមរយៈការឡាយទាំងទឹកភ្នែក តារាប្រុស Harrison បានទម្លាយថា បច្ចុប្បន្នលោកទទួលបានការជួយពីមិត្តភក្តិបានប្រាក់ចំនួន ៧០ ម៉ឺនដុល្លារហុងកុងហើយ ប៉ុន្តែចំនួននេះគឺនៅមិនទាន់គ្រប់ថ្លៃព្យាបាលប្រពន្ធឡើយ។ លោកបន្ថែមទៀតថា ប្រពន្ធលោកកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយគ្រូពេទ្យព្រមានថា ប៉ុន្មានថ្ងៃទៀតតម្រូវឱ្យវះកាត់ប្ដូរថ្លើមជាចាំបាច់។

គួរឱ្យដឹងថា ភរិយារបស់តារាប្រុស Gabriel Harrison បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Queen Mary Hospital រយៈពេល ២០ ថ្ងៃមកហើយ ប៉ុន្តែនៅតែមិនទាន់មានឈ្មោះក្នុងបញ្ជីរង់ចាំវះកាត់ផ្លាស់ប្ដូរថ្លើមឡើយ ទើបក្រោយមក លោកបានផ្លាស់ប្រពន្ធទៅមន្ទីរពេទ្យ Zhongshan នៅ Guangzhou ដើម្បីព្យាបាលបន្តវិញ។

ថ្លែងទាំងទឹកភ្នែកសស្រាក់ Harrison បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាគ្រប់គ្នាអាចជួយខ្ញុំតាមលទ្ធភាព។ ខ្ញុំអរគុណខ្លាំងមែនទែន។ អរគុណសម្រាប់ការជួយពីគ្រប់គ្នា»។ គួររំឭកថា តារាសម្ដែងប្រុស Gabriel Harrison និង ភរិយាជា makeup artist ឈ្មោះ Effie Mok បានជួបគ្នាដំបូងអំឡុងពេលធ្វើការជាមួយគ្នានៅប៉េកាំង ក្នុងឆ្នាំ ២០១២ ក្រោយមកពួកគេក៏បានរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១៧៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

ចាស់វេទនាសឹងមួយជីវិត ចុងក្រោយទើបដឹងថាខ្លួនជាកូនមហាសេដ្ឋី ដោយសារគ្រូពេទ្យច្រឡំជាមួយកូនអ្នកដទៃតាំងពីទើបកើត

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

ព័ត៌មានបន្ថែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ចាំបានអត់? ម្ចាស់បទ «បេះដូងប្រមឹក» អ៊ុង វល្ខណ៍ទេវី កំពុងបំពេញតួនាទីនៅក្រសួងមួយ ក្រោយបាត់ឈឹងពីសិល្បៈ

ឈឺចាប់ពេក ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងប៉ុន្មានបទនេះទៀត ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ល្បីប្រុសៗក្រុម Monsters26 សុទ្ធតែសង្ហាៗ មានទីផ្សារលំដាប់អន្តរជាតិ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ផ្ទុះចចាមអារ៉ាមថាតារាប្រុស Kris Wu បាត់បង់ជីវិតនៅក្នុងគុក ពេលនេះប៉ូលិសនៅចិនចេញបញ្ជាក់ការពិតហើយ

រឿងកាន់តែក្ដៅ! កូនស្រីថៅកែហង្សមាស ផ្តាំសិល្បករចេញពីផលិតកម្មទៅកន្លែងថ្មីចំៗ ជុំវិញបទចម្រៀងធ្លាប់ច្រៀងនៅទ្រនំចាស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ