គេភ័យមួយយន្តហោះ! បុរសម្នាក់ស្ទុះវឹងទៅបើកទ្វារអាសន្នលើយន្តហោះ ព្រោះងទារឆែកទូរស័ព្ទសង្សារមិនឱ្យ

Share This

ហេតុការណ៍ដ៏ហួសចិត្តមួយបានកើតមានឡើងលើយន្តហោះ JetBlue ដោយបុរសជាអ្នកដំណើរវ័យ ២៣ ឆ្នាំម្នាក់បានខឹងទាស់ទែងជាមួយមិត្តស្រី ក៏ងើបស្ទុះទៅច្រកទ្វារអាសន្នរួចបើកទ្វារបង្កជាការរាំងស្ទះដល់អ្នកដំណើរដទៃមួយត្រូវខកជើងហោះហើរអស់រាប់ម៉ោង។

រូបតំណាង

តាមការបញ្ជាក់ពីអ្នកដំណើរម្នាក់ទៅកាន់សារព័ត៌មាន NBC News បានឱ្យដឹងថា ជម្លោះទាស់ទែងពាក្យសម្ដីបានកើតឡើងនៅពេលបុរសវ័យក្មេងរូបនោះសុំឆែកមើលទូរស័ព្ទរបស់មិត្តស្រីតែត្រូវនាងបដិសេធ។ ក្រោយមកភ្លាមៗ រូបគេក៏បានងើបស្ទុះទៅច្រកទ្វារអាសន្នរួចធ្វើការបើកទ្វារយកតែម្ដង។ តាមការរៀបរាប់របស់សាក្សីបាននិយាយថា៖ «ប្រុសម្នាក់នោះមានការខឹងសម្បាខ្លាំង។ ខ្ញុំគិតថាមិត្តស្រីគាត់កំពុងមើលទូរស័ព្ទ ហើយរូបគាត់ក៏ចង់ឆែកមើលថាមិត្តស្រីគាត់កំពុងតែមើលអី តែនាងមិនព្រមឱ្យទូរស័ព្ទទៅគាត់ទើបធ្វើឱ្យគាត់ផ្ទុះកំហឹងបែបនេះ»

រូបតំណាង

គួរឱ្យដឹងថា ច្រកទ្វារអាសន្នបានបើកភ្លាមៗទម្លាក់ slide អាសន្នចុះដល់ដី ហើយបុរសរូបនោះប្រុងនឹងលោតចុះពីយន្តហោះហើយតែជាសំណាងល្អ ខាងភ្នាក់ងារ FBI និង បុគ្គលិកលើយន្តហោះចាប់ក្របួចរូបគេទាន់។ ហេតុការណ៍ខាងលើនេះដែរ មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះឡើយ គ្រាន់តែអ្នកដំណើរដទៃផ្សេងទៀតត្រូវជាប់គាំងយឺតការធ្វើដំណើររយៈពេល ៣ ម៉ោង មុនផ្លាស់ទៅជិះយន្តហោះថ្មីបន្ត។

ដោយឡែកចំពោះបុរសជាអ្នកបង្កការរំខានត្រូវបានឃាត់ខ្លួន ប៉ុន្តែក្រុមគ្រួសារបានបង់ប្រាក់ ៥០០ ដុល្លារឱ្យនៅក្រៅឃុំ។ តាមការបញ្ជាក់ពីមេធាវីរបស់បុរសរូបនោះបានលើកឡើងថា ហេតុការណ៍កើតឡើងព្រោះតែកូនក្ដីខ្លួនមានបញ្ហាសតិអារម្មណ៍។ «រូបគាត់ខ្លួនឯងក៏ហួសចិត្តខ្លាំង និង មិនដឹងថារឿងហេតុកើតឡើងរបៀបមិចឡើយ។ កូនក្ដីខ្ញុំមានប្រវត្តិប្រើប្រាស់ថ្នាំព្យាបាលផ្លូវចិត្តតាំងពីលោកនៅក្មេងមកម្ល៉េះ» នេះបើតាមការទម្លាយពីមេធាវី៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ដាច់ពាក្យនឹងគូដណ្តឹងហេលហាល​! នារីជប៉ុនម្នាក់ប្រើ ChatGPT បង្កើតបុរស AI ឥលូវទាក់ទងរហូតបានរៀបការ ឪពុកម្តាយក៏ដឹងឮ

ដល់-ក! អ្នកទេសចរចិន ២ នាក់ មិនរកបន្ទប់ទឹកឱ្យត្រឹមត្រូវ ទៅអង្គុយជុះជាប់របងវាំងបុរាណកូរ៉េ ផ្ទុះការខឹងសម្បាខ្លាំង

ផ្ទុះចចាមអារ៉ាមថាតារាប្រុស Kris Wu បាត់បង់ជីវិតនៅក្នុងគុក ពេលនេះប៉ូលិសនៅចិនចេញបញ្ជាក់ការពិតហើយ

រឿងកាន់តែក្ដៅ! កូនស្រីថៅកែហង្សមាស ផ្តាំសិល្បករចេញពីផលិតកម្មទៅកន្លែងថ្មីចំៗ ជុំវិញបទចម្រៀងធ្លាប់ច្រៀងនៅទ្រនំចាស់

(វីដេអូ) លះល្អណាស់! ហ្វីយ៉ាតា ដើរបង្ហាញសមត្ថភាពជឿជាក់ខ្លាំងក្នុងវគ្គប្រកួត Swimsuit MU រលូនអត់មានឧបសគ្គអីបន្តិច

ព័ត៌មានបន្ថែម

នៅមិននៅទៅជឿគ្រូទាយតាមអនឡាញថាប្តីលួចមានស្រី ទៅរករឿងធ្វើទុក្ខបុកម្នេញប្តីរាល់ថ្ងៃ រហូតប្តីឆ្អែតចិត្តសុំលែង

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ស្វែងរកព័ត៌មាន​ ឬវីដេអូ