អបអរ! Miss World 2013 នាង Megan Young និង ស្វាមីជាតារាប្រុស Mikael Daez ស្វាគមន៍កំណើតកូនប្រុសដំបូងហើយ

Share This

ថ្មីៗនេះ អ្នកគាំទ្រវិស័យបវរកញ្ញានៅហ្វីលីពីនមានក្ដីរំភើបចិត្តខ្លាំង ក្រោយពីឃើញបវរកញ្ញាចក្រវាលឆ្នាំ ២០១៣ នាង Megan Young បានចែករំលែកកម្រងរូបភាពជាច្រើននៅលើបណ្ដាញសង្គម Instagram និង Facebook របស់ខ្លួន update ដល់អ្នកគាំទ្រពីដំណើរទំព័រជីវិតថ្មីរបស់នាងដែលពេលនេះបានក្លាយជាម្ដាយរបស់គេហើយ។

រូបភាពដែលបានបង្ហោះទាំងនោះដែរ បង្ហាញពីពេលវេលាដែលនាងសម្រាលកូននៅមន្ទីរពេទ្យរហូតដល់ពេលដែលនាង និង ក្រុមគ្រួសារមើលថែកូនប្រុសពូជដំបូងនៅផ្ទះផងដែរ។ អមមកជាមួយរូបភាព Megan ក៏បានសរសេរសារយ៉ាងវែងរៀបរាប់ពីអារម្មណ៍របស់ខ្លួនបែបនេះថា៖ «ក្នុងពេល ២ សប្ដាហ៍កន្លងទៅនេះ គឺពិតជារីករាយខ្លាំង ហត់នឿយខ្លាំង និង សប្យាយខ្លាំងមែនទែន។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែនដែលមានប្រព័ន្ធជំនួយល្អបែបនេះ។ រាប់គិតពីក្រុមគ្រូពេទ្យ និង បុគ្គលិកពេទ្យពេលដែលពួកយើងនៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់យើង និង មិត្តភក្តិដែលបានមកសួរសុខទុក្ខ បង្ហាញក្ដីស្រឡាញ់ និង មើលថែឥតឈប់ឈរ និង មិត្តភក្តិដែលតែងតែជួយរាល់ពេលដែលខ្ញុំផ្ញើសារសុំយោបល់ណែនាំ អរគុណអ្នកទាំងអស់គ្នាមែនទែនដែលតែងតែនៅក្បែរពួកយើង…»

បវរកញ្ញាពិភពលោកឆ្នាំ ២០១៣ Megan Young និង តារាសម្ដែងប្រុសរូបសង្ហា Mikael Daez បានស្វាគមន៍កំណើតកូនដំបូងរបស់ពួកគេដែលជាកូនប្រុស កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ គួររំឭកដែរថា Mikael និង Megan បានចាប់ផ្ដើមទំនាក់ទំនងស្នេហាគ្នាយូរឆ្នាំណាស់ ទម្រាំឈានដល់ថ្ងៃចាប់ដៃគ្នារៀបការនៅក្នុងឆ្នាំ ២០២០ និង ប្រកាសដំណឹងល្អមានទាយាទដំបូងជាមួយគ្នាក្នុងពោះកាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ជួបផ្ទាល់ហើយ! ឃើញកាបូប Hermes ក្នុង Taobao ស្អាតតម្លៃធូរ ខំកុម្ម៉ង់ទិញតែពេលអីវ៉ាន់មកដល់ បើកឃើញធ្លាក់ថ្លើមក្ឌុក

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

ព័ត៌មានបន្ថែម

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតបង្ហាញលើទឹកដីអង្គរ

(វីដេអូ) សួរនាំខុសរឿង! អ៊ឹម ជីវ៉ា ឆ្លើយតបមួយឆ្ងាញ់ទៅអ្នកខំមិនសួរនាំរឿងជីវិតឯកជនរបស់ មាស សុខសោភា

(វីដេអូ) ទ្រាំនឹងពាក្យគេបំភ្លៃទៀតលែងបាន! មាស សុខសោភា បញ្ជាក់ថា តាសក់សភ្នំត្បែង សឹកចុះពីភ្នំ ២ ឆ្នាំហើយ

មិនទុកឱ្យវែងឆ្ងាយ! Xu Kai ចេញមុខបដិសេធរឿងអាស្រូវថាលោកមានសង្សារ និង លួចផិ.តក្ប.ត់ ហើយត្រៀមចាត់ការតាមផ្លូវច្បាប់

ថ្មីទៀតហើយ! កម្មវិធី Miss Universe 2025 ប្រកាសថែមមកុដថ្មីមួយទៀតគឺ Miss Grand Universe ក្រោយចាប់ដៃជាមួយតា Nawat

ស្វែងរកព័ត៌មាន​ ឬវីដេអូ