សោកស្ដាយ! ម្ចាស់បទចម្រៀងល្បី «Pretty Little Baby» ទទួលមរណ-ភាពហើយក្នុងវ័យ ៨៧ ឆ្នាំ

Share This

លោកស្រី Connie Francis ដែលជាម្ចាស់បទចម្រៀងដ៏ល្បី «Pretty Little Baby» ផ្ទុះខ្លាំងលើបណ្ដាញសង្គម TikTok បានទទួលមរណភាពទៅហើយក្នុងវ័យ ៨៧ ឆ្នាំ។

ដំណឹងមរណភាពរបស់តារាចម្រៀងជើងចាស់រូបនេះដែរ ត្រូវបានប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុករបស់មិត្តសំឡាញ់គាត់ឈ្មោះ Ron Roberts កាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។ តាមសំណេររបស់លោក Ron Roberts បានសរសេររៀបរាប់ថា៖ «វាពិតជាក្ដុកក្ដួលខ្លាំងមែនទែនដែលខ្ញុំត្រូវប្រកាសថា មិត្តសំឡាញ់របស់ខ្ញុំ Connie Francis បានលាចាកលោកហើយកាលពីយប់មិញ។ ខ្ញុំដឹងថា Connie នឹងយល់ព្រមដែលចែករំលែកដំណឹងមួយនេះប្រាប់ទស្សនិកជនមុនគេ។ ពួកយើងនឹង update ព័ត៌មានលម្អិតតាមក្រោយ»

គួរឱ្យដឹងថា ដំណឹងមរណភាពរបស់តារាចម្រៀងស្រី Connie Francis គឺត្រូវបានប្រកាសត្រឹម ២ សប្ដាហ៍ក្រោយសារព័ត៌មាននៅអាមេរិកចេញផ្សាយថា លោកស្រីបានចូលមន្ទីរពេទ្យដោយសារមានបញ្ហាឈឺចាប់ខ្លាំងក្នុងរាងកាយ។ មកដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី Connie Francis ក៏បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុនប្រាប់មហាជនអ្នកគាំទ្រថា លោកស្រីបានត្រឡប់ទៅមន្ទីរពេទ្យជាថ្មី និង ឆ្លងកាត់ការតេស្តពិនិត្យជាច្រើនដើម្បីរកមូលហេតុបង្កការឈឺចាប់នោះ ហើយនៅថ្ងៃទី ០៤ ខែកក្កដា លោកស្រីក៏បាន update ស្ថានភាពសុខភាពថា លោកស្រីប្រសើរជាងមុនហើយក្រោយបានសម្រាន្តស្កប់ស្កល់។

ទោះជាយ៉ាងណា មិននឹងស្មានថាមកដល់ថ្ងៃទី ១៧ ខែកក្កដា បែរជាទទួលដំណឹងដ៏សោកសៅមួយនេះទៅវិញ។ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សិល្បករជើងចាស់រូបនេះព្រោងព្រាត៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ស្ងាត់ៗ Goofy ក្លាយជាប៉ាៗវ័យក្មេង ដោយប្រកាសត្រៀមស្វាគមន៍កូនស្រីនៅថ្ងៃស្អែក និង ដាក់ឈ្មោះឱ្យយ៉ាងពីរោះមានអត្ថន័យ

វីរសិល្បករជើងចាស់ផ្នែចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ តែងតាំង ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ផ្ដល់ឋានៈជាឯកឧត្តម

ក្ដៅគគុក! នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លាលែងពីតំណែង ខណៈបាតុកម្មប្រឆាំងការបិទបណ្ដាញសង្គមកាន់តែវឹកវរខ្លាំងក្លា

សោកស្តាយ! លោកជំទាវ ផន ធូរេន ព្រឹទ្ធាចារ្យចម្រៀងរបាំព្រះរាជទ្រព្យ បានទទួលមរណភាពក្នុងជន្មាយុ ៨១ ឆ្នាំ

(វីដេអូ) ដើរហាលខ្យល់ ហាលភ្លៀង! កុយ អេនណា ថាមិននឿយហត់ ពេលឃើញបងប្អូនយាយតាអ្នកភូមិចាំទទួលគ្រប់កន្លែង

ព័ត៌មានបន្ថែម

ស្ងាត់ៗ Goofy ក្លាយជាប៉ាៗវ័យក្មេង ដោយប្រកាសត្រៀមស្វាគមន៍កូនស្រីនៅថ្ងៃស្អែក និង ដាក់ឈ្មោះឱ្យយ៉ាងពីរោះមានអត្ថន័យ

វីរសិល្បករជើងចាស់ផ្នែចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ត្រូវបានព្រះមហាក្សត្រ តែងតាំង ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ផ្ដល់ឋានៈជាឯកឧត្តម

(វីដេអូ) ដើរហាលខ្យល់ ហាលភ្លៀង! កុយ អេនណា ថាមិននឿយហត់ ពេលឃើញបងប្អូនយាយតាអ្នកភូមិចាំទទួលគ្រប់កន្លែង

មានសេរីភាពពីការឃុំឃាំង នូឌី បង្ហោះសារទៅកាន់គ្រួសារស-ពភ្លែត ពាក់ព័ន្ធនឹងរឿងរ៉ាវអាក្រក់ដែលបានកើតឡើង

អ្នកផលិតមាតិកាកូរ៉េម្នាក់ ឡើងថតវីដេអូលើភ្នំភ្លើង បែរត្រូវខ្យល់បោកទម្លាក់ចូលភ្នំរហូតអស់បុណ្យទាំងវ័យក្មេង

ធ្លាប់ជ្រកក្រោមទ្រនំរួមគ្នាជាង ២០ ឆ្នាំមុន ហេង ពិទូ និង សាន រ័ត្នបញ្ញាស័ក្ត នៅរក្សាមិត្តភាពជិតស្និទ្ធមិនប្រួលប្រែ

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

ស្វែងរកព័ត៌មាន​ ឬវីដេអូ