កាន់តែយ៉ាប់ហើយ! ត្រឹមតែមួយថ្ងៃសោះ ឥណ្ឌាមានករណីស្លាប់ដោយកូវីដ-១៩ ជាង ២ ពាន់ករណី
ប្រទេសឥណ្ឌាបានរាយការណ៍មកថា នៅថ្ងៃទី ២១ មេសា ឆ្នាំ ២០២១ នេះ បានរកឃើញករណីស្លាប់ដោយសារកូវីដ-១៩ ជាង ២០០០ ករណី ហើយចំនួននេះគឺជាចំនួនករណីស្លាប់ច្រើនជាងគេបង្អស់ក្នុងប្រទេស ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ។
ដោយឡែក ក្រសួងសុខាភិបាលក៏បានរាយការណ៍ ថាមានករណីឆ្លងបន្ថែមជាង ២៩៥ ០០០ ករណី ផ្សេងទៀតផងដែរ ដោយចំនួននេះក៏ត្រឹមតែមួយថ្ងៃដូចគ្នា ហើយករណីស្លាប់សរុបមានរហូតដល់ ១៨២ ៥៥៣ ឯណោះ ។
គួរឱ្យដឹងដែរថា ការផលិតថ្នាំសម្រាប់ព្យាលបាលជំងឺនេះ ត្រូវបានពន្យារពេល ខ្លះទៀតក៏បានបញ្ឈប់ការផលិតតែម្ដង ចំណែកការដេញថ្លៃសម្រាប់រោងចក្រផលិតអុកស៊ីសែនក៏ត្រូវបានផ្អាកដូចគ្នា ៕
ប្រភព៖ CNA