យុវវ័យកូរ៉េឥលូវនិយមនាំគ្នាទៅ pubs តែមិនមែនជុំគ្នាផឹកស៊ី គឺដើម្បីអានសៀវភៅ

Share This

យុវវ័យនៅប្រទេសកូរ៉េខាងត្បូងភាគច្រើនបច្ចុប្បន្ននេះ នាំគ្នាទៅបារ ទៅ pubs នៅក្រុងសេអ៊ូល ដើម្បីរំសាយអារម្មណ៍ផឹកស្រាក្រឡុក និង ផ្ដោតអារម្មណ៍អានសៀវភៅយ៉ាងរីករាយ។ ជាក់ស្ដែង pub មួយកន្លែងឈ្មោះ «Chaek Bar» នៅតំបន់ Mangwon-dong សង្កាត់ Mapo ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីកន្លែងដ៏ពេញនិយមបំផុតមួយសម្រាប់អ្នកកំពុងពេញនិយម trend ថ្មីហៅថា «Text Hip» ដែលកំពុងផ្ទុះខ្លាំងសម្រាប់យុវវ័យក្នុងប្រទេកូរ៉េ។

Photo: Lee Hyun-joo (Korea Times)

អតិថិជននៅ Chaek Bar ភាគច្រើនគឺជាសិស្ស និង យុវវ័យអាយុក្រោម ៣០ ឆ្នាំ។ ពួកគេនាំគ្នាទៅ pub មួយកន្លែងនេះដើម្បីអានសៀវភៅ និង ផឹកគ្រឿងស្រវឹង។ តាមអ្នកជំនាញបានលើកឡើងថា  ទំនោរនិយម (Trend) «Text Hip» នេះដែរ ចាប់ផ្ដើមផ្ទុះឡើងពេលដែលមានតារា K-pop និង តារាសម្ដែងកូរ៉េជាច្រើនចែករំលែកបទពិសោធនៃការអានសៀវភៅរបស់ពួកគេ។ ឧទាហរណ៍ តារាចម្រៀង Minji ប្រចាំក្រុម NewJean អានសៀវភៅប្រលោមលោក «The Age of Innocence»  របស់អ្នកនិពន្ធ Edith Wharton ក្នុងវីដេអូបទចម្រៀង ឯតារាចម្រៀង Jang Won-young ប្រចាំក្រុម IVE ទម្លាយថានាងអានសៀវភៅរបស់ទស្សនវិទូ Arthur Schopenhauser និង Analects of Confucius រាល់ពេលដែលនាងទំនេរ។

ក្នុងសម័យឌីជីថលដែលអ្វីៗគ្របដណ្ដប់ដោយវេទិកាវីដេអូដូចជា Youtube និង Tiktok ការអានសៀវភៅបានក្លាយជាការបំផុសគំនិតដល់យុវវ័យក្មេងៗឱ្យចូលចិត្តអានសៀវភៅ ដែលផ្ទុយស្រឡះពីផ្នត់គំនិតដែលថាយុវវ័យសព្វថ្ងៃកម្រអានសៀវភៅក្នុងសម័យទំនើបនេះ។

Photo: Yonhap

សព្វថ្ងៃនេះ ទំនោរនិយម «Text Hip» បានផ្ទុះខ្លាំងលើបណ្ដាញសង្គម ដោយមនុស្សជាច្រើននាំគ្នាបង្ហោះរូបភាពរបស់ពួកគេកំពុងអានសៀវភៅ។ អ្នកខ្លះថែមទាំងណែនាំពីសៀវភៅដែលពួកគេកំពុងអាន និង របៀបថតរូបឱ្យមើលទៅឃើញទាក់ទាញទៀតផង។ ដោយឡែក ក៏មានអ្នកលើកឡើងដែរថា ទំនោរនិយមមួយនេះគឺត្រឹមតែជាការធ្វើតាមគ្នារយៈពេលខ្លីប៉ុណ្ណោះ វាមិនជាប់លាប់បានយូរឡើយ។ យ៉ាងណាមិញ អ្នកជំនាញក៏បាននិយាយដែរថា គ្មានអ្វីមិនល្អនោះឡើយចំពោះ Text Hip trend នេះ បើទោះជាវាមិនជាប់លាប់បានយូរ តែវាក៏ជាទំនោរនិយមមួយដ៏ល្អផងដែរ៕

Photo: Yonhap

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

(វីដេអូ) នាយក្រឹម និង សិល្បករជាច្រើន នាំយកស្បៀង ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពរងរបួស នៅតាមមន្ទីរពេទ្យយ៉ាងសកម្ម

ព័ត៌មានបន្ថែម

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ថៃ អង្គុយស្ងាបធ្វើមាត់ស្ញេញ ក្រោយត្រូវ ហ្វីលីពីន ប្រកាសផ្អាកទិញចូលអង្ករចំនួន ៦០ ថ្ងៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ