ឆេះរីស៊តលើកំពូលភ្នំមួយនៅប្រទេសតួកគី ស្លា./ប់មនុស្ស ៦៦ នាក់យ៉ាងរន្ធ./ត់ ចំណែករីស៊តខូចខាតទាំងស្រុង

Share This

នៅវេលាម៉ោងប្រមាណ ៣ និង ២៧ នាទីទាបភ្លឺឈានចូលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) មានអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះឡើងនៅសណ្ឋាគាររីស៊ត Grand Kartal Otel ដែលមានទីតាំងនៅកន្លែងជិះស្គីទឹកកក Kartalkaya នៅភាគពាយព្យខេត្ត Bolu ប្រទេសតួកគី ដោយសោកនាដកម្មនេះបានបណ្ដាលឱ្យមនុស្សជាច្រើនស្លាប់ និង របួស។

តាមការបញ្ជាក់របស់លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍អគ្គិភ័យខាងលើបានកើនឡើងដល់ ៦៦ នាក់ហើយ ខណៈអ្នករងរបួសមានចំនួន ៥១ នាក់។ តាមព័ត៌មានបានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះចេញពីជាន់ទី ៤ នៃសណ្ឋាគារដែលមានកម្ពស់ ១១ ជាន់នោះ ហើយបើតាមរូបភាពស្ដែងៗបានបង្ហាញឱ្យឃើញផ្នែកខាងលើនៃសណ្ឋាគារគឺរងការឆាបឆេះអស់សឹងទាំងស្រុង។ អ្វីដែលកាន់តែរន្ធត់នោះគឺថា ភ្ញៀវទេសចរជាច្រើនបានព្យាយាមតោងចុះពីបន្ទប់គេចពីភ្លើងដោយប្រើប្រាស់ក្រណាត់ភួយ ខណៈមួយចំនួនទៀតដល់ថ្នាក់លោតចុះពីបង្អួចបន្ទប់ដើម្បីគេចពីភ្លើងផងដែរ។

គួរបញ្ជាក់ថា សណ្ឋាគាររីស៊តខាងលើមានទីតាំងនៅលើកំពូលភ្នំមួយដែលមានចម្ងាយប្រមាណ ១៧០ គីឡូម៉ែត្រភាគពាយព្យក្រុង Ankara ហើយអំឡុងពេលកើតហេតុនោះផងដែរ មានមនុស្សសរុបចំនួន ២៣៧ នាក់កំពុងស្នាក់នៅរីស៊តមួយនោះ។ ចំពោះមូលហេតុវិញគឺនៅមិនទាន់បានដឹងច្បាស់នៅឡើយទេ គ្រាន់តែលោកអភិបាល Abdulaziz Aydin លើកឡើងបឋមថាអគ្គិភ័យអាចនឹងកើតចេញឡើងពីភោជនីយដ្ឋានក្នុងសណ្ឋាគារ ហើយក៏ឆេះរាលដាលទៅពាសពេញអគារតែម្ដង៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

វីង អបអរសាទរខួប ១៧ ឆ្នាំ ក្នុងការបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

ព័ត៌មានបន្ថែម

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ខ្លាំងទៅៗហើយ! ទីស្នាក់ការប៉ូលិសថៃ នៅខេត្តមួយជាប់ព្រំដែនម៉ាឡេស៊ី ត្រូវគេដាក់គ្រា/ប់បែ/កកម្ទេចចោល បង្កអសន្តិសុខតាមអំពើចិត្ត

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

កុំអែអង់! ប្អូនៗត្រូវប្រឡងបាក់ឌុប បើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន ត្រូវដោះស្រាយតាមវិធី ២ នេះភ្លាម

កុំយល់ច្រឡំ! ព្រឹកមិញក្រសួងបញ្ជាក់ថា បក្សីមួយហ្វូងស្លា/ ប់ ដែលកំពុងផ្ទុះចែករំលែកនោះ មិនមែនមកពីផ្សែងពុលទេ

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកជំទាវ ឈី វ៉ា ​ជា​អភិបាលខេត្តកោះកុង ខណៈលោកជំទាវ មិថុនា ភូថង តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី​

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ