ទៀតហើយ! អាមេរិកជម្លៀសពលរដ្ឋជាង ៣ ម៉ឺននាក់បន្ទាន់ ក្រោយភ្លើងឆេះព្រៃថ្មីមួយទៀតកំពុងរាលដាលឆេះខ្លាំងនៅ LA

Share This

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានហេតុការណ៍ភ្លើងឆេះព្រៃថ្មីមួយទៀតហើយហៅថា Hughes Fire បានឆាបឆេះឡើងនៅក្បែរក្រុង Castaic ប្រមាណជាង ៨០ គីឡូម៉ែត្រភាគខាងជើងក្រុង Los Angeles សហរដ្ឋអាមេរិក។ ជាមួយកម្លាំងខ្យល់បោកបក់ខ្លាំង បូករួមនឹងអាកាសធាតុក្ដៅស្ងូតផងនោះ ភ្លើងឆេះព្រៃថ្មីនេះដែរបានរីករាលដាលរហ័សខ្លាំងដោយឆាបឆេះផ្ទៃដីជាង ៣១ គីឡូម៉ែត្រការ៉េក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។ តាមការប៉ាន់ប្រមាណ រាល់ ២ ទៅ ៣ វិនាទី ភ្លើងអាចឆាបឆេះតំហំក្នុងទំហំប៉ុនតារាងបាល់ទាត់ឯណោះ។

Photo via BBC

ភ្លើងឆេះព្រៃ Hughes Fire បច្ចុប្បន្នគឺមានទំហំពាក់កណ្ដាលទៅនឹងភ្លើងឆេះព្រៃ Eaton Fire ដែលជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃទ្រង់ទ្រាយធំចំនួន ២ ដែលបានលេបត្របាក់តំបន់នៅក្រុង Los Angeles ក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះដែរ ពលរដ្ឋប្រមាណជា ៣១ ០០០ នាក់នៅក្រុង Castaic ត្រូវបានជម្លៀសចេញជាបន្ទាន់ ខណៈមនុស្សប្រមាណជា ២៣ ០០០ នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការប្រកាសអាសន្នឱ្យត្រៀមធ្វើការជម្លៀសខ្លួន។

Photo: The New York Times

តាមការបញ្ជាក់ពីនាយកដ្ឋានការពារព្រៃឈើ និង អគ្គិភ័យប្រចាំរដ្ឋ California (Cal Fire) បានលើកឡើងដែរថា ក្រុមពន្លត់អគ្គិភ័យប្រមាណ ៤ ពាន់នាក់ត្រូវបានបញ្ជូនទៅពាសពេញតំបន់ Southern California ដើម្បីប្រយុទ្ធជាមួយនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លានេះ។ បន្ថែមពីនេះ ខាងយន្តហោះពន្លត់ប្រមាណ ១០ គ្រឿងក៏ត្រូវបានបញ្ជូនទៅផងដែរ។

Photo: AFP

គួរបញ្ជាក់ដែរថា តំបន់ Southern California មិនមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ៩ ខែមកហើយ ដែលជាហេតុនាំឱ្យតំបន់នេះប្រឈមនឹងស្ថានភាពភ្លើងឆេះទ្រង់ទ្រាយធំបែបនេះ។ យ៉ាងណាមិញ តាមការព្យាករណ៍អាកាសធាតុបានឱ្យដឹងថាតំបន់នេះអាចមានភ្លៀងធ្លាក់ចន្លោះចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ៕

Photo via BBC 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ