សួនសត្វមួយនៅចិនដាក់លក់ទឹកនោមខ្លា មួយដបលក់ថ្លៃជិត ៧ ដុល្លារ ហើយថាជួយព្យាបាលជំងឺសន្លាក់

Share This

សួនសត្វមួយកន្លែងក្នុងប្រទេសចិន បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់បើកភ្នែកធំៗ ក្រោយឃើញមានការដាក់លក់ទឹកនោមខ្លាដំបងច្រកដបចំណុះប្រមាណ ២៥០ ក្រាម ដោយលក់ក្នុងមួយដបតម្លៃ ៥០ យ័ន (ប្រមាណ ៦.៩៦ ដុល្លារ)។

ផលិតផលដ៏ប្លែកមិនធ្លាប់ឃើញមានលក់ពីមុននេះដែរ ត្រូវបានថតបង្ហោះដោយអ្នកចូលលេងសួនសត្វម្នាក់ ដែលបានបញ្ជាក់ថា ខាងសួនបានដាក់លក់ទឹកនោមខ្លាដោយអះអាងថា វាអាចជួយព្យាបាលជំងឺសន្លាក់ និង បញ្ហារលាកសន្លាក់។

អ្វីដែលកាន់តែលម្អិតនោះ នៅលើដបទឹកនោមខ្លានោះបានរៀបរាប់ពីអត្ថប្រយោជន៍ជាច្រើនដូចជាជួយព្យាបាលសន្លាក់ បញ្ហារមួលក្រពើ និង ឈឺចាប់សាច់ដុំជាដើម។ ជាងនេះទៅទៀតនោះ គេថែមប្រាប់ពីរបៀបផឹក ដោយព្រមានថាបើផឹកហើយមានប្រតិកម្មអាឡែកហ្ស៊ី គួរឈប់បន្តផឹកទៀត។

តាមសម្ដីបញ្ជាក់ពីបុគ្គលិកសួនសត្វម្នាក់ប្រាប់សារព័ត៌មាន The Paper បានលើកឡើងថា ទឹកនោមខ្លាដែលគេហៅថា «ទឹកថ្នាំ» មួយនេះ គឺយកចេញពីទឹកនោមខ្លាពិតៗ ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់ឡើយថា ពួកគេបានធ្វើការសម្លាប់មេរោគឬអត់ មុននឹងយកមកដាក់លក់បែបនេះ។ ខាងបុគ្គលិកបានបន្ថែមទៀតថា ផលិតផលពួកគេគឺលក់បានគួរសម ដោយមួយថ្ងៃអាចលក់បាន ២ ដបដែរ។

យ៉ាងណាមិញ បើតាមអ្នកជំនាញពីពេទ្យផ្នែកឱសថបុរាណចិននៅខេត្ត Hubei បានបញ្ជាក់ថា ទឹកនោមខ្លាគឺមិនចាត់ចូលជាឱសថបុរាណនោះឡើយ ហើយក៏គ្មានភស្តុតាងណាបញ្ជាក់ពីអត្ថប្រយោជន៍របស់វានោះដែរ។ លោកបានធ្វើការណែនាំដល់មនុស្សទាំអស់ឱ្យធ្វើការព្យាបាលជាមួយថ្នាំច្បាស់លាស់ត្រឹមត្រូវ ចៀសវាងការបង្កឱ្យសុខភាពកាន់តែធ្ងន់ធ្ងរ។

ខាងអ្នកជំនាញផ្នែកឱសថបុរាណម្នាក់ទៀតក៏បានលើកជាសំណួរដែរថា ខាងសួនសត្វមានសិទ្ធិលក់ផលិតផលថ្នាំបែបនេះបានដែរឬ ទាំដែលរាល់ថ្នាំដាក់ឱ្យប្រើប្រាស់បានទាល់តែមានការអនុម័តពីរដ្ឋាភិបាលនោះ។ ទោះជាយ៉ាងណា ខាងបុគ្គលិកសួននៅទទូចអះអាងថា ពួកគេគឺអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការលក់ទឹកនោមខ្លានេះ៕

ប្រភព៖ World Of Buzz

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

បុរសនារីចូលចិត្តជម្រះស្មៅត្រង់តំបន់ពិសេស អ្នកជំនាញថាមានភាពទាក់ទាញខ្ពស់ ទោះគេមើលមិនឃើញក៏ដោយ

នឹកគ្រានៅក្មេងៗ! ផ្កានេះហើយដែលក្មេងជំនាន់ ៨០-៩០ និយមដោតធ្វើខ្សែ-ក ខ្សែដៃពាក់បង្អួតគ្នា ឥលូវទើបដឹងឈ្មោះពិត

ចង់កាត់ចិត្តពី Ex ទៅដើរឡើងភ្នំដើម្បីផ្សះបេះដូង មានអីវង្វេងអស់ ៦ ថ្ងៃ រវល់ដល់ប៉ូលិសជាង ១០០ នាក់ដើរតាមរក

ចែករំលែកតៗផង! ប៉ាម៉ាក់មាន ប.ស.ស ចង់ធ្វើឱ្យកូនៗ ត្រូវមានលក្ខខណ្ឌ ៤ នេះ អាចធ្វើបានហើយ

អាយុ ២៥ ឆ្នាំឡើង ជាវ័យកំពុងពេញចង់រៀបការ តែបើគ្មានប៉ុន្មានយ៉ាងនេះទេ ការហើយស្រឡះដៃធេងមិនខាន

ព័ត៌មានបន្ថែម

ចង់កាត់ចិត្តពី Ex ទៅដើរឡើងភ្នំដើម្បីផ្សះបេះដូង មានអីវង្វេងអស់ ៦ ថ្ងៃ រវល់ដល់ប៉ូលិសជាង ១០០ នាក់ដើរតាមរក

ឆាប់រកពេទ្យ! បើនៅសុខៗតែងខ្លួនប្លែកៗ និយាយមួយៗ ដឹងរឿងផ្លូវក្នុង មិនមែនមកពីញាណទី ៦ ទេ តែអ្នកអាចកំពុងកើតជំងឺផ្លូវចិត្ត

ទំនេរពេក កំលោះវ័យ ២៨ ឆ្នាំម្នាក់ប្រើឈ្មោះក្លែងក្លាយកក់សណ្ឋាគារចំនួន ៥៨០ បន្ទប់ រួចលុបចោលវិញ លទ្ធផលចុងក្រោយហួសការគិត

បែកតាំងពីលើដល់ក្រោម! គ្រូថៃម្នាក់ត្រូវចាប់ខ្លួន ក្រោយស៊ើបឃើញតែងចូលលួចខោក្នុងគ្រូពេទ្យស្រីៗមកហិត ហើយលេ/ងថ្នាំ

ក្រុមហ៊ុនមួយនៅចិន ចេញច្បាប់ថ្មី​ បើបុគ្គលិកណាចូលបន្ទប់ទឹកលើស ២ នាទី នឹងត្រូវកាត់ប្រាក់ខែ

នារីវ័យក្មេងម្នាក់ សុខចិត្តជួលបង្គន់ក្នុងក្រុមហ៊ុនស្នាក់នៅ មួយខែ ៦ ដុល្លារ ព្រោះចង់សន្សំលុយទិញផ្ទះទិញឡាន

ទើបតែដឹង! នៅកូរ៉េខាងជើង នារីៗស្រមៃចង់ធ្វើការងារជាអ្នកចាក់សាំងបំផុត ព្រោះមូលហេតុមួយ

កុំស្ពាយធ្ងន់ៗពេក! បុរសម្នាក់អាយុទើប ២៦ ឆ្នាំ បានដាច់សរសៃឈាមខួរក្បាល ដោយសារស្ពាយកាបូបធ្ងន់រាល់ថ្ងៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ