Aston Martin DBS GT Zagato ថ្មី ប្រើម៉ាស៊ីន ១២ ហើយបំពាក់មាសសុទ្ធទៀត
Aston Martin បានបង្ហាញកំពូលរថយន្តស្ព័រថ្មីម៉ូដែល DBS GT Zagato ដែលមានកម្លាំងខ្លាំង និង រចនាយ៉ាងប្រណីតតែម្តង ។
DBS GT Zagato ប្រើម៉ាស៊ីនចំណុះ ៥,២ លីត្រ Twin-turbo ទំហំ ១២ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៧៦០ សេះ ។ វាមានតួខ្លួនពណ៌ក្រហម Supernova Red រំលេចដោយ Carbon Fiber និង យ៉ាន់មាស ព្រមទាំងផ្នែកខាងក្នុងពណ៌ក្រហម Spicy Red ។
មិនតែប៉ុណ្ណោះ តួខ្លួនខាងក្រៅរបស់ DBS GT Zagato ត្រូវបានបំពាក់មាសសុទ្ធ ១៨ ការ៉ាត់លើឡូហ្គូ , ឈ្នូតលើតួខ្លួនចំហៀង , គម្របយ៉ាន់ រំលេចដោយដំបូល និង កាងក្រោយ ព្រមទាំងប៉ាណាមុខ Carbon Fiber ទៀតផង ។
រថយន្ត Aston Martin DBS GT Zagato នឹងត្រូវដាក់លក់ជាគូ ជាមួយម៉ូដែល DB4 GT Zagato Continuation ដែលក្រុមហ៊ុនរថយន្តអង់គ្លេសនេះហៅថា DBZ Centenary Collection ក្នុងតម្លៃ ៧,៣៩ លានដុល្លារ ហើយមានតែ ១៩ គូប៉ុណ្ណោះ ៕
ប្រភព ៖ Carscoops