
ហួសចិត្ត! តាម្នាក់ច្រឡំឧបករណ៍សម្រេចកាមបុរសស្មានថូផ្កា យកទៅដាក់ផ្កាតាំងមុខរូបថតសពប្រពន្ធ
កាលពីពេលកន្លងទៅនោះ បុរសជនជាតិជប៉ុនម្នាក់បានសម្ដែងការហួសចិត្ត និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគេបានត្រឡប់ទៅស្រុកកំណើត ដើម្បីបួងសួងជូនដំណើរលោកយាយរបស់គាត់ដែលបានស្លាប់ ហើយស្រាប់តែឃើញលោកតារបស់គាត់បានប្រើប្រាស់ឧបករណ៍សិច (Sex Toy) មកធ្វើជាថូដាក់ផ្កា ដោយគាត់ច្រឡំស្មានថាវាជាថូផ្កា ។
បុរសខាងលើបានរៀបរាប់នៅក្នុងគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា លោកបានត្រឡប់ទៅស្រុកកំណើតជាលើកដំបូង បន្ទាប់ពីមានការងារធ្វើដើម្បីទៅបន់ស្រន់ជូនវិញ្ញាណក្ខន្ធលោកយាយដែលបានស្លាប់កាលពីឆ្នាំមុន ហើយពេលនោះខ្លួនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបានឃើញ Tenga (ឧបករណ៍សិចសម្រាប់បុរស) ត្រូវបានលោកតារបស់ខ្លួនដាក់ធ្វើជាថូផ្កានៅលើអសនៈរបស់លោកយាយ ។
ភ្លាមនោះដែរ លោកក៏បានឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាក្រុមគ្រួសារបស់លោកមិនហាមឃាត់លោកតា ទាំងដែលលោកតាច្រឡំស្មានថា Tenga ជាថូផ្កា ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញរឿងដ៏ហួសចិត្តនេះ បុរសខាងលើបានសម្រេចចិត្តយក Tenga ទៅបោះចោលស្ងាត់ៗមិនឲ្យលោកតាដឹងឡើយ ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark