![ប្តីស្លុតចិត្ត! រៀបការហើយកន្លះខែ ទើបដឹងថាប្រពន្ធមិនមែនជាស្រីពិត បន្ទាប់ពីចាប់បានភស្តុតាងទាំងនេះ](https://www.popular.com.kh/wp-content/uploads/2024/05/SP1-14.jpg)
ប្តីស្លុតចិត្ត! រៀបការហើយកន្លះខែ ទើបដឹងថាប្រពន្ធមិនមែនជាស្រីពិត បន្ទាប់ពីចាប់បានភស្តុតាងទាំងនេះ
ថ្មីៗនេះ រឿងរ៉ាវកូនក្រមុំ-កំលោះឥណ្ឌូនេស៊ីមួយគូកំពុងតែបង្កឱ្យមានការភ្ញាក់ផ្អើល និង ផ្ទុះការចែករំលែកជាខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីការពិតបានបែកធ្លាយថាកូនក្រមុំដែលរៀបការនោះមិនមែនជានារីពិត។
បើតាមការបញ្ជាក់ពីកូនកំលោះ និង សាច់ញាតិកូនកំលោះបានបង្ហើបថា ខ្លួន និង កូនក្រមុំបានស្គាល់គ្នាតាមការលេងគណនី IG មិនយូរប៉ុន្មានក៏សម្រេចចិត្តរៀបការជាមួយគ្នា លុះរៀបការបានជាងកន្លះខែ ក៏ចាប់ផ្តើមសង្ស័យលើកូនក្រមុំដូចមានអ្វីលាក់បាំង ដោយនាងតែងបដិសេធមិនព្រមរួមដំណេកជាមួយខ្លួនឡើយ ហើយនាងថែមទាំងបដិសេធមិនព្រមទៅក្រៅចួបសាច់ញាតិ និង បងប្អូនថែមទៀត។
ក្រោយមានការសង្ស័យបែបនេះ គ្រួសារខាងកូនកំលោះចាប់ផ្តើមស៊ើបប្រវត្តិទើបដឹងការពិតថា កូនក្រមុំដែលខ្លួនស្រឡាញ់ និង ព្រមរៀបការជាមួយមិនមែនជានារីឡើយ តែនាងជាមនុស្សប្រុសបន្លំខ្លួន។ យ៉ាងណាមិញ មុនពេលរៀបការនាងបានកុហកគ្រួសារខាងប្រុសថា គ្មានសាច់ញាតិគ្រួសារឡើយ តែពេលស៊ើបប្រវត្តិទៅ គ្រួសារឪពុកម្តាយនាងនៅមានជីវិតទាំងអស់។ ទោះយ៉ាងណា មកទល់ពេលនេះគ្រួសារខាងប្រុសបានដាក់ពាក្យបណ្តឹងទៅកាន់កូនក្រមុំដែលបន្លំខ្លួននោះហើយ នាងក៏បានសារភាពថា នាងធ្វើបែបនេះក៏ព្រោះតែនាងត្រូវការលុយ៕