តែទឹកដោះគោស្លឹកខ្ទឹម មីនុយភេសជ្ជៈថ្មីនៅវៀតណាម យុវវ័យនាំគ្នាផ្អើលទិញសាកព្រាត
ចូលមកដល់ថ្ងៃទី ០១ ខែមេសា ពោលគឺជាថ្ងៃ «April Fool’s Day» បណ្ដាភោជនីយដ្ឋាន ឬ ហាងលក់ភេសជ្ជៈនានា តែងតែកើតគំនិតធ្វើការបង្ហាញមុខមីនុយថ្មីៗ ដែលប្លែកៗមិនធ្លាប់ឃើញពីមុន ដើម្បីជាការ prank លេងជាមួយនឹងអតិថិជនរបស់ពួកគេ។ ក្នុងនោះដែរ នៅប្រទេសវៀតណាម ភេសជ្ជៈប្រភេទថ្មី ជាតែទឹកដោះគោស្លឹកខ្ទឹម កំពុងតែផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គមដូចគ្នា។
យ៉ាងណាមិញ គ្រប់គ្នាប្រាកដជាគិតថា នេះគ្រាន់តែជាការធ្វើលេងក្នុងថ្ងៃ April Fool’s Day ប៉ុន្តែតាមពិតទៅ មីនុយភេសជ្ជៈនេះ គឺពិតជាមានដាក់លក់ពិតប្រាកដមែន ដោយយុវវ័យអ្នកលេងបណ្ដាញសង្គម TikTok នៅប្រទេសវៀតណាមជាច្រើន បាននាំគ្នាទៅទិញសាកភ្លក់រសជាតិព្រោងព្រាត។
តាមសារព័ត៌មាន Kenh14 បានឱ្យដឹងថា តែទឹកដោះគោស្លឹកខ្ទឹមមួយកែវ មានតម្លៃ ៤៩ ០០០ ដុង (ប្រមាណ ១.៩៨ ដុល្លារ)។ គួរឱ្យដឹងថា បើទោះបីជាមានអ្នកទិញយកមកញ៉ាំ review ឱ្យឃើញក៏ពិតមែន ប៉ុន្តែអ្នកលេង TikTok មួយចំនួន នៅតែគិតថា នេះគ្រាន់តែជាការលេងសើចរបស់ម្ចាស់ហាង ក្នុងថ្ងៃ April Fool’s Day តែប៉ុណ្ណោះ៕