Kim Soo Hyun បង្ហាញខ្លួនចំពោះមុខអ្នកកាសែតលើកដំបូង បកស្រាយជុំវិញទំនាក់ទំនងជាមួយ Kim Sae Ron

Share This

នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ តារាសម្ដែងប្រុស Kim Soo Hyun បានបង្ហាញវត្តមានជាសាធារណៈលើកដំបូងនៅពីមុខអ្នកកាសែត ជាមួយទឹកមុខស្រងូតស្រងាត់។ ខណៈរូបលោកបង្ហាញវត្តមានភ្លាម កាមេរ៉ារបស់អ្នកសារព័ត៌មានជាច្រើនបានផ្ដិតយករូបភាពឆ្វេចឆ្វាច ដោយក្រោយដើរចូលដល់តុ Kim Soo Hyun បានឱនក្បាល ៩០ ដឺក្រេជាការគោរពទៅក្រុមអ្នកសារព័ត៌មានមុនពេលអង្គុយចុះ។

ក្រោយពេលអង្គុយចុះរួចភ្លាមៗ ពាក្យពេចន៍ដំបូងដែល Kim Soo Hyun និយាយគឺពាក់ព័ន្ធនឹងរឿងអាស្រូវដ៏ក្ដៅគគុករវាងលោក និង អតីតតារាសម្ដែងស្រី Kim Sae Ron កន្លងមក ដោយលោកបានធ្វើការសុំទោសចំពោះអ្វីដែលគ្រប់គ្នាបានជួបប្រទះ។

Kim Soo Hyun បានថ្លែងថា៖ «សួស្ដី នេះគឺ Kim Soo Hyun។ ជាដំបូង ខ្ញុំសុំធ្វើការអភ័យទោស ព្រោះតែខ្ញុំធ្វើឱ្យមនុស្សជាច្រើនកំពុងតែរងទុក្ខលំបាកនៅពេលនេះ ហើយខ្ញុំមានអារម្មណ៍ថាអ្នកដែលបានចាកចេញទៅគឺមិនអាចទៅបានស្ងប់សុខឡើយដែលជាហេតុរឹតតែធ្វើឱ្យខ្ញុំមានអារម្មណ៍ថាអាក្រក់ខ្លាំង»

លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថាខ្លួនឯងជាមនុស្សកំសាក។ ក្នុងរយៈពេលកន្លងមកនេះ ខ្ញុំតែងតែផ្ដោតលើការរក្សាអ្វីដែលខ្លួនឯងមាន។ ខ្ញុំមិនដែលខ្វល់ពីក្ដីមេត្តាដែលមានមកលើខ្ញុំ ហើយខ្ញុំភ័យខ្លាចបាត់បង់អ្វីៗគ្រប់យ៉ាង។ ខ្ញុំបានត្រឹមតែលាក់ខ្លួន ដូច្នេះហើយវាទាមទារពេលយូរទម្រាំខ្ញុំអាចបង្ហាញខ្លួននៅទីនេះ។ ខ្ញុំធ្លាប់គិតថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើខ្ញុំបើកសន្និសីទកាសែតនៅពេលរឿងចាប់ផ្ដើមដំបូងៗ ដែលខ្ញុំមិនបង្កឱ្យមានការរងទុក្ខពិបាកដល់អ្នកគាំទ្រដែលស្រឡាញ់ និង គាំទ្រខ្ញុំ និង បុគ្គលិកនៅក្រុមហ៊ុនរបស់ខ្ញុំ។

រាល់ពេលដែលមានការទម្លាយម្ដងៗពាក់ព័ន្ធខ្ញុំជាមួយនឹងអ្នកដែលបានចាកចេញទៅនោះ ខ្ញុំតែងគិតថា «ខ្ញុំនឹងប្រាប់គ្រប់គ្នាពីរឿងគ្រប់បែបយ៉ាងទាំងអស់នៅថ្ងៃស្អែក។ ខ្ញុំនឹងទម្លាយគ្រប់បែបយ៉ាង ហើយខ្ញុំនឹងបញ្ចប់រឿងមួយនេះ»។ ប៉ុន្តែរាល់ពេលដែលគិត ចុងក្រោយខ្ញុំនៅតែស្ទាក់ស្ទើរ ខ្ញុំភ័យខ្លាចពីលទ្ធផលចុងក្រោយនៃការសម្រេចចិត្តរបស់ខ្ញុំ។ ចុះបើខ្ញុំធ្វើឱ្យរឿងកាន់តែរញ៉េរញ៉ៃទៅ? ពេលរឿង «Queen of Tears» ចាក់ផ្សាយ ហើយអ្នកដែលបានចាកចេញ (Kim Sae Ron) បង្ហោះរូបនាងជាមួយខ្ញុំ ខ្ញុំមានអារម្មណ៍ដូចគ្នា។ នាងហើយនឹងខ្ញុំគឺបានមានទំនាក់ទំនងជាមួយគ្នាបានប្រហែល ១ ឆ្នាំ កាលពី ៥ ឆ្នាំមុន (៤ ឆ្នាំមុន Queen of Tears ចេញផ្សាយ)។ ទោះជាយ៉ាងណា នៅពេលនោះ ខ្ញុំបានបដិសេធទំនាក់ទំនងរបស់យើង។ ខ្ញុំជឿថាខ្ញុំពិតជាសមនឹងទទួលរងការរិះគន់ចំពោះអ្វីដែលខ្ញុំបានធ្វើ»

ប្រភព៖ Koreaboo

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រុមហ៊ុន GAC កំពុងបោះជំហានយ៉ាងមុតមាំ និង ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថជន

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

លេងអីលស់ព្រលឹងចឹង! ស្ត្រីមេម៉ាយម្នាក់កំពុងយំសោកមុខមឈូសប្ដី បែរត្រូវលោកអាចារ្យ surprise លុតជង្គង់សុំរៀបការក្នុងពិធីបុណ្យស.ព

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

ព័ត៌មានបន្ថែម

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

(វីដេអូ) នឹកឃើញឡើងវិញ! ជូរី ល្អហួស នៅតែមានមោទកភាពខ្លាំង ព្រោះធ្លាប់បំបាក់បវរកញ្ញាថៃឱ្យចាញ់ក្រោមសមត្ថភាពនាង នៅលើទឹកដីថៃផ្ទាល់

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ស្វែងរកព័ត៌មាន​ ឬវីដេអូ