អបអរសាទរ! ភ្លើងគប់ នៃការបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះបានដុតបំភ្លឺហើយ
ក្រោយពីបង្ហាញនូវទីមោទកភាពដ៏អស្ចារ្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព ផ្សព្វផ្សាយលុបបំបាត់ការរើសអើងជនពិការ ក្រុមអត្តពលិកមានពិការភាពប្រទេសអាស៊ាន» ហើយនោះ វេលាដ៏អស្ចារ្យបំផុតក៏បានមកដល់ហើយ ពោលគឺការដុតភ្លើងគប់នៃកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ពេលនេះ ភ្លើងគុបបានដុតបំភ្លឺឡើងនៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ក៏បានចាប់ផ្តើមហើយ អមនឹងសំឡេងកងរំពង លាយឡំនឹងមោទនភាពជាតិ របស់កម្ពុជាកំពុងតែអណ្តែតឡើងខ្ពស់បន្ថែមទៀតហើយ ដើម្បីជាការស្វាគមន៍ថ្ងៃបើកពិធីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ និង ជាការចាប់ផ្តើមការប្រកួតតាមប្រភេទកីឡាផ្សេងៗ៕