ព្រឺសម្បុរ! ផ្ទាំងទស្សនីយភាពចម្រុះដ៏អស្ចារ្យរំលេចឡើងថ្ងៃបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២
នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ គឺជាថ្ងៃដ៏វិសេសវិសាលមួយ ដែលប្រទេសកម្ពុជាបានរៀបចំការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក្នុងនាម ជាម្ចាស់ផ្ទះ នៅឯពហុកីឡដ្ឋានមរតកតេជោ។
ក្នុងរាត្រី នៃការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះដែរ ពិតជាអស្ចារ្យដូចទៅនឹងការបើក និង បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ កាលពីពេលកន្លងមកដែរ ដោយក្នុងនោះមហាជន ចាប់អារម្មណ៍ឃើញថា មានការរៀបចំឈុតឆាកសម្ដែងដ៏អស្ចារ្យ ដូចជាការបង្ហាញនូវផ្ទាំងទស្សនីយភាព LED ដ៏ធំសម្បើម ព្រមទាំងទស្សនីយភាពចម្រុះដ៏ច្រើនថែមទៀតផង។
គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព ផ្សព្វផ្សាយលុបបំបាត់ការរើសអើងជនពិការ ក្រុមអត្តពលិកមានពិការភាពប្រទេសអាស៊ាន» ក្នុងការបន្តពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ការបង្រួបបង្រួមគ្នារវាងប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺរួមគ្នាជំរុញលើកកម្ពស់ និង ការលុបបំបាត់ការរើសអើងជនមានពិការភាព៕