គ្រូបង្វឹកជប៉ុន ឱនលំទោនអរគុណទៅអ្នកគាំទ្រដែលខំគាំទ្រ ក្រោយអស់ឱកាសដណ្តើមពាន World Cup
ក្រោយបរាជ័យក្រោមថ្វីជើងក្រូអាតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល ១ ទល់នឹង ៣ ក្តី គេបានសង្កេតឃើញថាគ្រូបង្វឹករបស់ជម្រើសជាតិជប៉ុនបានអរគុណទៅកាន់អ្នកគាំទ្រ ដោយការឱនលំទោនដ៏គួរឱ្យគោរពបន្ទាប់ពីមិនអាចសម្រចក្តីបំណងរបស់អ្នកគាំទ្របាន។
ទោះមិនបានឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយក៏ពិតមែនក្តី តែក្រុមជម្រើសជាតិជប៉ុនបានបំបែកកំណត់ត្រារបស់ខ្លួនបានយ៉ាងល្អ ដោយបានយកឈ្នះក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ២-១ និង ព្រមទាំងបានបំបាក់ជើងខ្លាំងនៅអឺរ៉ុប គឺអធិរាជអេស្ប៉ាញក្នុងលទ្ធផល ២-១ ថែមទៀតផង៕