កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ នៅការប្រកួតបាល់ទាត់ FIFA World Cup ក្នុងជំនួបរវាងបែលហ្ស៊ិក និង ម៉ារ៉ុក ដោយបែលហ្ស៉ិកបានចាញ់ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ ម៉ារ៉ុក ២ ទល់នឹង ០ បានបង្កជាចលាចលមួយនៅក្នុងទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្ស៉ិក ធ្វើឱ្យប៉ូលិសឃាត់ខ្លួនមនុស្សចំនួន ១១ នាក់។
ហេតុការណ៍នេះបានកើតឡើងនៅរដ្ឋធានីនៃប្រទេសបែលហ្ស៉ិក ខណៈដែលអ្នកគាំទ្របាល់ទាត់រាប់សិបនាក់ អ្នកខ្លះមានគ្របទង់ជាតិម៉ារ៉ុកជាប់ខ្លួន ហើយមានទាំងការដុតបំផ្លាញរថយន្ត និង ម៉ូតូអគ្គិសនីមួយចំនួនផងដែរ។ ដោយឡែកអ្នកនាំពាក្យប៉ូលិសលោក Ilse Van de Keere បាននិយាយថា ៖ «ពួកគេបានប្រើសម្ភារសម្រាប់បាញ់កាំជ្រួច ដំបង និង បានដុតបំផ្លាញវត្ថុផ្សេងៗតាមផ្លូវសាធារណៈ»។
គួរបញ្ជាក់ដែរថា ក្នុងហេតុការណ៍នោះមានអ្នកកាសែតម្នាក់បានរងរបួសមុខ ព្រោះតែគាត់បានប៉ះត្រូវនឹងកាំជ្រួច ស្របពេលដែលប៉ូលិសបានបង្រ្កាបពួកគេដោយធ្វើការបាញ់ទឹក និង ប្រើឧស្ម័នបង្ហូរទឹកភ្នែកថែមទៀតផង៕
ប្រភព៖ Reuters និង BBC