កូនជោគជ័យតែងមានវត្តមានម្ដាយ! យកឈ្នះប៊ែលហ្សិកភ្លាម Hakimi រត់សំដៅទៅថើបថ្ងាសអ្នកម្ដាយ កក់ក្ដៅបំផុត
កាលពីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក្រុមបាល់ទាត់ម៉ារ៉ុក បានយកឈ្នះក្រុម ប៊ែលហ្សិក ជាមួយលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឯកីឡដ្ឋានក្នុងប្រទេសកាតា។
ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ម៉ារ៉ុក បានយកឈ្នះក្រុម ប៊ែលហ្សិក គេសង្កេតឃើញកីឡាករជម្រើសជាតិម៉ារ៉ុក Hakimi បានរត់សំដៅទៅកាន់អ្នកម្ដាយដ៏មានគុណរបស់ខ្លួន ឱ្យអាវខ្លួនទៅកាន់អ្នកម្ដាយ និង បានថើបថ្ងាសម្ដាយរបស់ខ្លួនប្រកបដោយភាពកក់ក្ដៅបំផុត។
តាមរយៈសកម្មភាពនេះ សារព័ត៌មានកីឡាបរទេសបានចុះផ្សាយព្រោងព្រាត នូវទឹកចិត្តកតញ្ញូតាធម៌របស់កីឡាករខាងលើ ជាអារម្មណ៍មនោសញ្ចេតនាដ៏កក់ក្ដោ និង គួរឱ្យស្ញើចសរសើរបំផុត៕