Ronaldo បានបំបែកកំណត់ត្រា ជាកីឡាករដំបូងរកគ្រាប់បាល់បានក្នុងព្រឹត្តិការណ៍ FIFA World Cup ចំនួន ៥ លើក
កាលពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនក្នុងនាមជាកីឡាករបុរសដំបូងគេ ដែលរកគ្រាប់បាល់បានក្នុងការព្រឹត្តិការណ៍ FIFA World Cup ចំនួន ៥ លើក។
គ្រាប់បាល់ដែលខ្សែប្រយុទ្ធជើងចាស់របស់ព័រទុយហ្គាល់ Ronaldo បានបំប៉ោងសំណាញ់ទីកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី ២៤ កន្លងទៅនោះ វាគឺជាគ្រាប់បាល់ទី ១១៨ ហើយ ដែលលោករកបានឱ្យក្រុមជម្រើសជាតិ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នព័រទុយហ្គាល់បានឈរលើកំពូលតារាងពូល H ជាបណ្តោះអាសន្នដោយមាន ៣ ពិន្ទុ និង គ្រាប់បាល់ ១ គ្រាប់ក្នុងដៃ បន្ទាប់ពីបានយកឈ្នះហ្គាណាក្នុងលទ្ធផលយ៉ាងប្រកៀកប្រកិត ៣-២៕