ក្ដៅៗ! មហាសេដ្ឋី ២ រូប កំពុងចាប់អារម្មណ៍ទិញក្លិបជើងឯក ២០ សម័យ Manchester United
ក្រោយគ្រួសារលោក Glazer បានដាក់លក់ក្លិបជើងឯក ២០ សម័យ Manchester United ក្នុងតម្លៃ ៦ ពាន់លានដុល្លារនាពេលថ្មីៗនេះរួចមក ម្ចាស់ក្រុមហ៊ុនលើពិភពលោកធំៗចំនួន ២ កំពុងចាប់អារម្មណ៍ក្នុងការទិញក្លិបបិសាចក្រហមមួយនេះ។
អ្នកដែលកំពុងមានចំណាប់អារម្មណ៍ទិញក្លិបល្បីនេះ គឺរួមមាន ទីមួយ លោក Amancio Ortega ដែលជាស្ថាបនិកយីហោសម្លៀកបំពាក់ Zara ហើយក៏ជាមហាសេដ្ឋីទី ១៩ នៅលើពិភពលោកផងដែរ។
ចំណែកមនុស្សទី ២ ដែលចាប់អារម្មណ៍ទិញដែរនោះ គឺម្ចាស់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុនរបស់លោកនឹងធ្វើកំណែទម្រង់នៅ Old Trafford ឱ្យបានល្អ ប្រសិនបើក្រុមហ៊ុនលោកបានឈ្នះ ក្នុងការដេញថ្លៃដ៏ធំនេះ៕
ប្រភព៖ Dailymail