សូមសរសើរមែន! អ្នកគាំទ្រជប៉ុន ដើរប្រមូលសំរាមច្រកថង់ស្អាតភ្លឹងៗ ក្រោយប្រកួតឈ្នះអាល្លឺម៉ង់ជាប្រវត្តិសាស្ត្រយប់មិញ
ក្រុមសាម៉ូរ៉ៃជប៉ុន បានបង្កើតប្រវត្តិសាស្រ្តជាថ្មី ក្រោយវាយបំបាក់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ ក្នុងពូល E ដោយបច្ចុប្បន្នក្រុមសាម៉ូរ៉ៃនេះ បានឈរលើចំណាត់ថ្នាក់លេខ ២ ក្នុងពូលជាបណ្តោះអាសន្ន ដោយមាន ៣ ពិន្ទុ និង១ គ្រាប់ក្នុងដៃ។
យ៉ាងណាមិញ បន្ទាប់ពីបានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសខ្លួន គេសង្កេតឃើញថា អ្នកគាំទ្រជប៉ុនបានប្រមូល និងសម្អាតសំរាមយ៉ាងស្អាតក្នុងកីឡដ្ឋាន khalifa ។
សាម៉ូរ៉ៃជប៉ុនកាន់តែមានក្តីសង្ឃឹមខ្ពស់ក្នុងឪកាសឡើទៅកាន់វគ្គ ១៦ ចុងក្រោយក្នុងព្រឹត្តិការណ៍ World cup 2022 នេះបន្ទាប់ពីប្រកួតបន្ទាប់ត្រូវប៉ះកូស្តារីកាដែលជាក្រុមបាតតារាងក្នុងពូល E ៕