រំភើប! អាវជម្រើសជាតិកម្ពុជា Brand ជាតិលើកដំបូង បង្ហាញវត្តមានក្នុងពិធីបើកព្រឹត្តិការណ៍ FIFA 2022
ជារឿងដ៏គួរឱ្យរំភើប និង ភ្ញាក់ផ្អើល អាវជម្រើសជាតិកម្ពុជាលើកដំបូង ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកឈ្មោះ Varaman បានបង្ហាញខ្លួនជាលើកទីមួយ នៅក្នុងព្រឹត្តិការណ៍បើកកម្មវិធីពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022។
តាមរយៈរូបភាពមួយសន្លឹកនេះ អ្នកគាំទ្រនៅកម្ពុជារំពឹងថា នៅថ្ងៃណាមួយកម្ពុជានឹងបានឃើញក្រុមជម្រើសជាតិរបស់យើងពាក់អាវដែលផលិតដោយស្នាដៃខ្មែរអាចឆ្លងផុតវគ្គជម្រុះជុំចុងក្រោយ ហើយចូលរួមលេងតំណាងឱ្យកម្ពុជានៅ ពានរង្វាន់ពិភពលោក FIFA World Cup។
គួរឱ្យដឹងដែរថា ក្រោយបង្កើតឡើងតាំងពីឆ្នាំ ១៩៣០ រហូតមកទល់នឹងឆ្នាំ ២០២២ នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup បានឈានដល់ការប្រកួតលើកទី ២២ ហើយ ដែលព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យនេះ តែងប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្ដង ដោយមានក្រុមជម្រើសជាតិកំពូលទាំង ៣២ ក្រុម មកពីគ្រប់តំបន់ទូទាំងពិភពលោក ធ្វើការប្រកួតប្រជែងដណ្ដើមយកពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក៕