ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ! FIFA រកចំណូលបានជិត ៨ ពាន់លានដុល្លារពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ស្ថាប័នកីឡាបាល់ទាត់ FIFA បានឱ្យដឹងថា៖ «FIFA ទទួលបានប្រាក់ចំណូល ៧.៥ ពាន់លានដុល្លារដែលជាចំណូលដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងរយៈពេល ៤ ឆ្នាំ »។
ចំពោះប្រាក់ចំណូលនេះដែរគឺ FIFA ទទួលបានច្រើនជាងព្រឹត្តិការណ៍ FIFA នាឆ្នាំ ២០១៨ ឯប្រទេសរុស្ស៊ីកន្លងទៅរហូតដល់ ១ ពាន់លានដុល្លារដោយក្នុងនោះ FIFA ទទួលចំណូលបានត្រឹមតែ ៦.៤ ពាន់លានដុល្លារតែប៉ុណ្ណោះ។
តាមការរំពឹងទុក FIFA អាចនឹងទទួលបានចំណូល ១០ ពាន់លានដុល្លារនៅក្នុងរយៈពេល ៤ ឆ្នាំខាងមុខក៏ព្រោះតែយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់ FIFA៕
ប្រភព៖ ALJAZEERA