Qatar ជាម្ចាស់ផ្ទះ FIFA World Cup ដំបូងក្នុងប្រវត្តិសាស្ត្រ តែបែរចាញ់ការប្រកួតក្នុងថ្ងៃបើកឆាកដំបូង
ក្នុងថ្ងៃបើកឆាកការប្រកួតបាល់ទាត់ FIFA World Cup លើកដំបូង ម្ចាស់ផ្ទះ Qatar បានចាញ់ការប្រកួត ដែលនាំឱ្យប្រទេសនៅអារ៉ាប់មួយនេះ ជាប់ក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ៩២ ឆ្នាំដែលចាញ់គូប្រកួតលើទឹកដីខ្លួនឯង។
ប្រទេសជាម្ចាស់ផ្ទះមួយនេះ បានចាញ់ការប្រកួតក្នុងលទ្ធផល ២ ទល់នឹង ០ ជាមួយប្រទេសអេក្វាឌ័រ ពីមុខអ្នកគាំទ្រប្រមាណជាង ៦ ម៉ឺននាក់នៅឯពហុកីឡដ្ឋាន Al Bayt។ គួរបញ្ជាក់ដែរថា នេះក៏ជាការប្រកួតលើកដំបូងរបស់ Qatar ផងដែរក្នុងការប្រកួតបាល់ទាត់លំដាប់ពិភពលោក FIFA World Cup នេះ។
គួរឱ្យដឹងផងដែរថា ប្រទេស Qatar នឹងធ្វើការប្រកួតបន្ទាប់ជាមួយនឹងប្រទេស Senegal ក្នុង Group A នៅថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ ចំនឹងថ្ងៃជាមួយគ្នានឹងប្រទេស អេក្វាឌ័រ ប្រកួតជាមួយនឹងប្រទេសហូឡង់៕